រថយន្តធុនធំបានផ្ទុះនៅក្នុងកន្លែងប្រជុំជនដ៏ធំមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 15 នាក់កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង ម៉ៃឌូហ្គូរីភាគឦសាននៃប្រទេសនីហ្សេរីយ៉ាដែលជាការវាយប្រហារចុងក្រោយបំផុតនៅក្នុងតំបន់បានកើនឡើងម្តងហើយម្តងទៀតដោយពួកសកម្មប្រយុទ្ធបូកូ
ហារ៉ាមអ៊ីស្លាមនិយមនេះ។ គ្រាប់បែកនោះបានផ្ទុះឡើងយ៉ាងកក្រើកនៅជាយរង្វង់មូលដ៏រវល់បំផុត ម៉ៃឌូហ្គូរីនៅជិតផ្សារមួយក្នុងអំឡុងពេលព្រឹកម៉ោងមមាញឹកហើយកម្លាំងបំផ្ទុះបានបំប៉ើងសាកសពរាយប៉ាយពាលវាលពាសកាល និងផ្នែករាងកាយរបស់ខ្លួនជនរងគ្រោះខ្លះហើរទៅលើដំបូលផ្ទះឬហាងនៅជុំវិញទីនោះ នេះបើយោងតាមសាក្សីបានប្រាប់ឲ្យដឹង។ ប្រភពដដែលនេះបានបន្តថា ស្ត្រីវ័យចំណាស់ដែលលក់សណ្តែកដី និងគ្រាប់ kola ព្រមទាំងអ្នកសុំទានផងបានស្ថិតក្នុងចំណោមជនរងគ្រោះដែលភាគច្រើនជាកុមារដែលត្រូវបានដើរសុំទានគេនៅរង្វង់មូលនេះជារៀងរាល់ថ្ងៃ៕