ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ធរស់នៅក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំងក្នុងការបាត់បង់ធនធានមច្ឆាជាតិដោយសារតែសមត្តកិច្ចជមនាញគ្រប់លំដាប់ថ្នាក់ឃុបឃិតបើកដៃអោយឈ្មួញដាក់គ្រឿងចក្រជាច្រើនគ្រឿងកាយដីព្រៃលិចទឹកដែលជាជំរកត្រីពងកូនកូនស្ថិតក្នុងភូមិព្រែកតូចឃុំជីរោទីមួយស្រុកខេត្តត្បូងឃ្មុំ។
សកម្នភាពឈូសឆាយបំផ្លាញព្រៃលិចទឹកនេះត្រូវបានប្រជាពលរដ្ធរាយការណ៍ថាកើតមានជាយូរមកហើយដោយបច្ចុប្បន្នដីបឹងធម្មជាតិដែលជាជំរកត្រីពងកូនក្នុងរដូវទឹកឡើងត្រូវបានក្លាយជាស្រះជ្រៅៗរាប់រយហិចតាចំណែកព្រៃលិចទឹករលាយស្ទើេរតែអស់ទៅហើយដោយក្នុងឆ្នាំ2018កន្លងទៅប្រជាពលរដ្ធក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំមិនមានត្រីសំរាប់ធ្វើប្រហុកផ្អកធ្វើម្ហូបបានទេ។ពាក់ពន្ធ័និងករណីនេះសមត្តកិច្ចជំនាញខាងជលផលមិនអាចទំនាក់ទំនងបានទេព្រោះទេទូរសព្ទមិនដែលលើកចំណែកខាងបរិស្ថានខេត្តឆ្លើយដាក់បន្ទុកលើជំនាញជលផលដើម្បីដោះខ្លួនរៀងៗខ្លួនប្រជាពលរដ្ធសំនូមពរដល់ឯកឧត្ដមជាមចាន់សោភណ្ឌអភិបាលខេត្តត្បូងឃ្មុំមេត្តាជួយទប់ស្កាត់ការឈូសឆាយកាយបំផ្លាញព្រៃលិចទឹកក្នុងឃុំជីរោស្រុកត្បូងឃ្មុំផងដើម្បីថែរក្សាកំនើនធនធានមច្ឆាជាតិសំរាប់ចិញ្ចឹមជវិតប្រជាពលរដ្ធ។





































