វ៉ាស៊ីនតោនៈ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានឆ្លៀតពេលសម្រាកពីកិច្ចការរដ្ឋហើយបានចូលទៅក្នុងសេតវិមានដើម្បីមើលផ្នែកមួយនៃការប្រកួតកីឡាបាល់ទាត់ជាពិសេសការប្រកួត World Cup រវាងសហរដ្ឋអាមេរិក និងប្រទេសបែលហ្ស៊ិក។ លោកប្រធានាធិបតីអាមេរិក
បានទៅដល់ពាក់កណ្តាលតង់ទីពីរក្នុងរយៈពេលខ្លីបន្ទាប់ពីបានសម្រាកពីក្នុងកិច្ចប្រជុំជាមួយនឹងជំនួយការសន្តិសុខជាតិ។ លោកអូបាម៉ា បានចាប់ផ្តើមសូត្រធម៌ហើយនិយាយថា៖ "! ខ្ញុំជឿជាក់ថា យើងអាចឈ្នះ» ខណៈពេលចូលរួមទស្សនាការប្រកួតជាមួយសមាជិកមួយចំនួននៃបុគ្គលិកសេតវិមានចំនួន 200 នាក់ដែលបានសម្រុកចូលទៅសាលប្រជុំនៃអគារការិយាល័យ Eisenhower Executive Office Building.។កាលពីដំបូងនៅក្នុងថ្ងៃនេះលោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានថាលោកបានកំណត់ពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនៅក្នុងពេលព្រឹក "ប្រទេសអាមេរិកនឹងមានរវល់រសៀលនេះ" ។ បើទោះបីជាមានការគាំទ្រពីលោកប្រធានាធិបតីបែបនេះក៏សហរដ្ឋអាមេរិកត្រូវបានជួបបរាជ័យយ៉ាងជូរចត់ដោយលទ្ធផល គឺប្រទេសបែលហ្សិកបំបាក់អាមេរិក 2-1 បន្ទាប់ពីម៉ោងបន្ថែម។
តាមប្រភពនេះ ដំបូងគេឃើញប្រធានាធិបតីអាមេរិក និងសហការី ព្រមទាំងបុគ្គលិកនៅសេតវិមាន បានសម្តែងនូវភាពកក់ក្តៅ និងរីករាយ តែក្រោយមកបែរជាខកចិត្ត បន្ទាប់ពីបានទស្សនាការប្រកួតរហូតដល់ចប់ ពិសេសពេលឃើញប្រធានក្រុមបែលហ្ស៊ិក Vincent Kompany ដែលបានលេចឡើងជាមួយអ្នកឈ្នះដែលត្រូវបានគេឃើញនៅលើអេក្រង់ នៅពីមុខលោកបារ៉ាក់ អូបាម៉ា និងបុគ្គលិក ដែលកំពុងមើលការប្រកួតនេះនាថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2014៕