រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

0

តាកែវ៖ ករណីគ្រោះចរាចរណ៍រថយន្តសាំយ៉ុងបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខមន្ទីរសុខាភិបាលខេតតាកែវនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥
ស្ថិតក្នុងភូមិចកសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវកាលពីយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង ១០នាទី។អធិការក្រុងដូនកែវ លោក ឥន្ធ មណ្ឌល បានប្រាប់អោយដឹងថា រថយន្តម៉ាកសាំយ៉ុងពណ៌បៃចាស់ពាក់ស្លាកលេខភ្នំពេញ ២R៣៧៤៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់។ចំណែកម៉ូតូម៉ាកwaveតាខ្មៅពាក់ស្លាកលេខមហា ១h ៨៩០៧ បើកបរដោយឈ្មោះ សន សុផាត ភេទប្រុសអាយុ ៤៣ ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើតឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវមុខរបរកម្មករសំណង់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្នុងករណីនេះសមត្ថកិច្ចក្រុងដូនកែវ បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមកថែរក្សាក្នុងអធិការក្រុងដូនកែវដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕