vdeo ​កូរ៉េខាងជើង​បាញ់​គ្រាប់​រ៉ុក្កែត 2​គ្រាប់​ទៀត​មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​ក្រុង​សេ​អ៊ូ​ល​

0

​ប្រទេស​កូរ៉េខាងត្បូង​គូសបញ្ជាក់​កាលពី ថ្ងៃទី​២ កក្កដា ថា កូរ៉េខាងជើង​បាន​បាញ់​សាក​គ្រាប់​រ៉ុក្កែត​តាក់​ទឹក​២​គ្រាប់​ទៀត​នា ថ្ងៃទី​២ កក្កដា នោះ​ឆ្ពោះទៅកាន់​សមុទ្រ ។ ការបាញ់​គ្រាប់​រ៉ុក្កែត​នោះ​ធ្វើឡើង​មុន​ទស្សនកិច្ច​របស់​ប្រ​ធានា ធិបតី​ចិន​លោក​ស៊ី​ជិន​ពីង​នៅ​ទីក្រុង​សេ​អ៊ូ​ល ។​ ​

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស កូរ៉េខាងត្បូង​បញ្ជាក់ថា គ្រាប់​រ៉ុក្កែត​ទាំងនេះ​ប្រហែលជា​គ្រាប់​រ៉ុក្កែត​ដែល​អាច​បាញ់​បាន ចម្ងាយ​១៨០​គីឡូម៉ែត្រ ។ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ខ្លី​២​លើក​រួចមកហើយ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដែល​បើតាម​ពួក​អ្នកវិភាគ​ថា ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ពី​សមត្ថភាព​យោធា​របស់ខ្លួន ។​ ​គឺជា​លើកទីមួយ​ហើយ ក្រោយ​រយៈពេល​ជិត​២​ទសវត្ស​ដែល​ប្រធានាធិបតី​ចិន​១​រូប​ទៅ​បំពេញ​ទស្សន កិច្ច​នៅ​កូរ៉េខាងត្បូង​មុនពេល​ទៅកាន់​កូរ៉េខាងជើង ។

នោះ​ជា​អាទិភាព​មួយ​ដែល​ពួក​អ្នកវិភាគ​ថា ព្រោះតែ​ក្រុង​ប៉េកាំង​ធុញទ្រាន់​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង ។ ក្រុង​ប៉េកាំង​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​កូរ៉េខាងជើង​ដែល​ផ្តល់ ជំនួយ​សេដ្ឋកិច្ច​សំខាន់​ដើម្បី​ការរស់រាន​របស់​ប្រទេស​នោះ ។​ ​ចាប់​តាំង ពី​សប្តាហ៍​មុន​មក​កូរ៉េខាងជើង​បា​នស​ម្តែ​ង​ពី​ការមិនសប្បាយចិត្ត​រប​ស់ ខ្លួន ហើយ​បង្ហាញ​ប្រាប់​ពិភពលោក​ពី​សមត្ថភាព​បាលី​ស្ទិ​ក​របស់ខ្លួន​ដោយ​បាញ់ មី​ស៊ី​ល​នានា​ទៅកាន់​សមុទ្រ​ជប៉ុន ។​ ​អំឡុងពេល​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​ក្រុង​សេ​អ៊ូ​ល​បើតាម​លោក LIU ZHENMIN អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ថា ចិន​និង​កូរ៉េខាងត្បូង​នឹង​ចេញ​សេចក្តីប្រកាស​រួមមួយ ហើយនឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នានា​ខាង សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បរិស្ថាន និង​កិច្ចការ​កុងស៊ុល ។ ភាគី​ទាំង​២​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដែរ លើ​ការថែរក្សា​សន្តិភាព​និង​ស្ថេរភាព​នៅ​ឧ​បទ្ទីប​កូរ៉េ ៕ http://www.youtube.com/watch?v=CM99cgeie-E http://www.youtube.com/watch?v=bfrbf8Y_WSE ​កូរ៉េខាងជើង​បាញ់​គ្រាប់​រ៉ុក្កែត 2​គ្រាប់​ទៀត​មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​ក្រុង​សេ​អ៊ូ​ល​ ​ប្រទេស​កូរ៉េខាងត្បូង​គូសបញ្ជាក់​កាលពី ថ្ងៃទី​២ កក្កដា ថា កូរ៉េខាងជើង​បាន​បាញ់​សាក​គ្រាប់​រ៉ុក្កែត​តាក់​ទឹក​២​គ្រាប់​ទៀត​នា ថ្ងៃទី​២ កក្កដា នោះ​ឆ្ពោះទៅកាន់​សមុទ្រ ។

ការបាញ់​គ្រាប់​រ៉ុក្កែត​នោះ​ធ្វើឡើង​មុន​ទស្សនកិច្ច​របស់​ប្រ​ធានា ធិបតី​ចិន​លោក​ស៊ី​ជិន​ពីង​នៅ​ទីក្រុង​សេ​អ៊ូ​ល ។​ ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស កូរ៉េខាងត្បូង​បញ្ជាក់ថា គ្រាប់​រ៉ុក្កែត​ទាំងនេះ​ប្រហែលជា​គ្រាប់​រ៉ុក្កែត​ដែល​អាច​បាញ់​បាន ចម្ងាយ​១៨០​គីឡូម៉ែត្រ ។ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ខ្លី​២​លើក​រួចមកហើយ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដែល​បើតាម​ពួក​អ្នកវិភាគ​ថា ដើម្បី​បង្ហាញ​សហគមន៍​អន្តរជាតិ​ពី​សមត្ថភាព​យោធា​របស់ខ្លួន ។​ ​គឺជា​លើកទីមួយ​ហើយ ក្រោយ​រយៈពេល​ជិត​២​ទសវត្ស​ដែល​ប្រធានាធិបតី​ចិន​១​រូប​ទៅ​បំពេញ​ទស្សន កិច្ច​នៅ​កូរ៉េខាងត្បូង​មុនពេល​ទៅកាន់​កូរ៉េខាងជើង ។

នោះ​ជា​អាទិភាព​មួយ​ដែល​ពួក​អ្នកវិភាគ​ថា ព្រោះតែ​ក្រុង​ប៉េកាំង​ធុញទ្រាន់​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង ។ ក្រុង​ប៉េកាំង​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​កូរ៉េខាងជើង​ដែល​ផ្តល់ ជំនួយ​សេដ្ឋកិច្ច​សំខាន់​ដើម្បី​ការរស់រាន​របស់​ប្រទេស​នោះ ។​ ​ចាប់​តាំង ពី​សប្តាហ៍​មុន​មក​កូរ៉េខាងជើង​បា​នស​ម្តែ​ង​ពី​ការមិនសប្បាយចិត្ត​រប​ស់ ខ្លួន ហើយ​បង្ហាញ​ប្រាប់​ពិភពលោក​ពី​សមត្ថភាព​បាលី​ស្ទិ​ក​របស់ខ្លួន​ដោយ​បាញ់ មី​ស៊ី​ល​នានា​ទៅកាន់​សមុទ្រ​ជប៉ុន ។​ ​អំឡុងពេល​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​ក្រុង​សេ​អ៊ូ​ល​បើតាម​លោក LIU ZHENMIN អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​ថា ចិន​និង​កូរ៉េខាងត្បូង​នឹង​ចេញ​សេចក្តីប្រកាស​រួមមួយ ហើយនឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នានា​ខាង សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ បរិស្ថាន និង​កិច្ចការ​កុងស៊ុល ។ ភាគី​ទាំង​២​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដែរ លើ​ការថែរក្សា​សន្តិភាព​និង​ស្ថេរភាព​នៅ​ឧ​បទ្ទីប​កូរ៉េ ៕