ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនសង្ស័យជួញដូរចែកចាយគ្រឿងញៀន៥នាក់ បញ្ជូនទៅសាលាដំបូង

0

កំពង់ធំ៖  ជនសង្ស័យចំនួន៥ នាក់ ត្រូវបានជាប់ពាក់ព័ន្ឋនឹង ការជួញដូរចែកចាយគ្រឿងញៀន ត្រូវបាន សមត្ថកិច្ច ការិយាល័យ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួន ខណៈពេលដែល បានធ្វើសកម្មភាព  ជួញដូរចែកចាយគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងតុលាការខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ធ្លាប់បានកោតសរសើរ នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០១៨ លើកទិសដីអនុវត្តបន្តឆ្នាំ២០១៩កន្លងមកនេះ ពីការខិតខំប្រឹងប្រែងរបស់ សមត្ថកិច្ច មន្រ្តី នគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានយកចិត្តទុកដា់ ទប់ស្កាត់បង្រ្កាប បទល្មើស ជួយដូរ និងចែកចាយគ្រឿងញៀន រហូតធ្វើឲ្យសកម្មភាពចែកចាយ និងជួញដូរ មានការថយចុះគួរអោយ កត់សម្គាល់ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩ ជនសង្ស័យជាប់ពាក់ព័ន្ឋនឹងគ្រឿងញៀន ត្រូវបាន លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ក្នុងនោះមានឈ្មោះជនសង្ស័យទី១

ឈ្មោះ រ៉ៃ នៀល ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ឈ្មោះ គុំ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិឈ្មោះ ហ៊ូត លូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិនីពេជ ឃុំនីពេជ កកំពង់ស្វាយ ខេត្តកំពង់ធំ។ឈ្មោះ សឿន សល់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ប្រាសាទ ឃុំ ព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ ។ឈ្មោះ កែវ ក្សាន្តផល្គុន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ សៀមណាយ ឃុំព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ ក្នុងករណីនេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន ០២កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ    បានសំនូមពរ ដល់ អាណាព្យាបាលមានការសង្ស័យ ជាមួយបុត្រាបុត្រី ប្រើប្រាស់សារធាតុញៀនខុសច្បាប់  សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន ឬអាចមកជំនាក់ទំនងជាមួយមន្រី្តជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើស្វែងរកសារធាតុញៀនខុសច្បាប់ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី នៅពេលដែលមានសកម្មភាព បទល្មើសគ្រឿងញៀន កើតមានឡើងក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីអោយសមត្ថកិច្ចយើងខ្ញុំ មានមូលដ្ឋានឈានទៅបង្ក្រាបមានប្រសិទ្ធភាព និងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ  ប៊ុន  រដ្ឋា