បូរ. ប៉ោយប៉ែត: ខេត្តបន្ទាយមានជ័យះ…ព្រឹក ១៤ ខែកុម្ភះ ឆ្នាំ ២០១៩នេះ នៅសាលប្រជុំក្រុងសិរីសោភ័ណបានបើកកិច្ចប្រជុំស្តីពីការអាជ្ញាធរក្រុងសិរីសោភ័ណបានធ្វើការព្រមានដល់អ្នកម៉ៅភាសុីផ្សារចម្ការគ និងផ្សារសិរីសោភ័ណគឺលោកពេជ្រ ញាណ ធ្វើការឲ្យក្រុមហ៊ុនលោកថូ ម៉ាក់នោះ ថានៅតែយកលុយអ្នកលក់កញ្ច្រែង កញ្ជើល្អី ដែលជាទង្វើផ្គើននឹងអនុសាសន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីនៃរាជរដ្ឋាភិបាលកម្ពុជា ។
លោកហឹុលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនៅក្នុងកិច្ចប្រជុំរៀបចំសណ្តាបធ្នាប់ របៀបរៀបរយនៅក្នុងក្រុងសិរីសោភ័ណទាំងមូលបានធ្វើការព្រមានលោកពេជ្រ ញាណនិងក្រុមទារភាសុីរបស់ក្រុមហ៊ុនលោកថូ ម៉ាក់នៅផ្សារចម្ការគហៅផ្សារថ្មីក្នុងសង្កាត់កំពង់ស្វាយនិងផ្សារសិរីសោភ័ណក្នុងសង្កាត់ព្រះពន្លា ដែលបានអនុវត្តផ្ទុយពីអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោយសម្តេចមិនឲ្យយកភាស៊ីុ ពីបងប្អូនពលរដ្ឋនិងអាជីវករដែលលក់ដូរតាម កញ្ច្រែង កញ្ជើរ ល្អីឡើយ ។
លោកហឹុល រ៉ាយ៉ា បន្តថា អ្នកម៉ៅការភាស៊ីផ្សារខាងលើ ត្រូវបញ្ឈប់ការយកភាស៊ីុពីបងប្អូន លក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី តទៅទៀតបើនៅតែមិនស្តាប់លោកនឹងធ្វើសំណើទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ដកចេញឬបញ្ឈប់ដំណើរការភាសុីនិងអាជីវកម្មផ្សារតែម្តង ។
ជាការឆ្លើយតបអ្នកម៉ៅការដេញភាសុីបាន លោកពេជ្រ ញាន និយាយថាលោកនិងក្រុមទារភាសុីបានយកភាសុីចឹងហើយ ព្រោះលោកជាអ្នកដេញភាសុីបាន បើមិនឲ្យយកភាសុីទៅយកអីទៅវិញហើយបងប្អូន ក៏ចេះតែឲ្យភាសុីមកដែរ ។លោកពេជ្រ ញាណ បន្តថាតាមពិ អ្នកលក់ដូរកញ្ច្រែងទាំងនោះ គឺលក់លើផ្លូវជុំវិញផ្សារដែលក្រុមហ៊ុនលោកថូ ម៉ាក់ ជាអ្នកសាងសង់ហេតុនេះ បើបងប្អូនអ្នកលក់ មិនចង់បង់ភាសុី មានតែកុំលក់លើផ្លូវនោះគឺទៅលក់ក្នុងផ្សារទៅម្យ៉ាងបងប្អូនអាជីវករឬពលរដ្ឋដែលលក់ដូរទាំងនោះ ក៏មិនមែនលក់លើកញ្ច្រែង ល្អឬកញ្ជើនោះ ទេគឺលើតង់ លើកូនរានឬទ្រនាប់អីផ្សេងទៅវិញទេ
ប៉ុន្តែ អ្នកលក់និងមន្ត្រីវាយបកមកវិញថាទីលានផ្សារមេឃនៃផ្សារទាំង២គឺផ្សារចម្ការគនិងផ្សារសិរីសោភ័ណ នៅក្រុងសិរីសោភ័ណនោះត្រូវបានម្ចាស់ផ្សារនិងជាអ្នកដេញភាសុីផ្សារនោះ អង្កន់លក់និងជួលឲ្យអ្នកលក់ឥវ៉ាន់ផ្សេងៗអស់ហើយ។ពោលគឺគ្មាន កន្លែងលក់បន្លែ ត្រីសាច់ និងទំនិញតាមកញ្ច្រែង កញ្ជើ ល្អីអីតទៅទៀតឡើយ ។ ករណីនេះ ចាំមើលរវាងមន្ត្រីអាជ្ញាធរដែលឈឺឆ្អាលសុខទុក្ខជីវភាពរាស្ត្រនិងខ្លាចអនុសាសន៍សម្តេចតេជោ និងអ្នកទារភាសុីមុខលុយ តើនរណាមានប្រៀបជាងទៅថ្ងៃមុខ៕




































