កំពង់ធំ៖ ហេតុការមួយបានបង្ករ ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោយសារតែមាន ស្រ្តីវ័យចំណាស់ម្នាក់ បានលង់ទឹកស្លាប់ ខណៈពេលដែលកំពុងតែ ហែលទឹកទៅយកទូក ដែលរសាត់ទៅកណ្តាលបឹង ស្របពេល ដែលទូកចេះតែរសាត់ មនុស្សចេះតែហែល ដល់អស់កម្លាំងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១២.៣០នាទី នៅចំនុច បឹងធា ទឹកដីភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។
ស្រ្តីវ័យចំណាស់ ដែលបានស្លាប់ ក្នុងករណីលង់ទឹក ដែលត្រូវបានសមត្ថកិច្ច បញ្ជាក់ក្នុងរបាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ពាង ណា ភេទស្រី អាយុ៤៨ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ យោងតាមការតាមការបំភ្លឺ ពីប្អូនស្រី ពាង ណូយ ភេទស្រី អាយុ៤០ ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើត របស់ ជនរងគ្រោះ បាឲ្យដឹងថា មុនពេលកើតហេតុ បាននាំគ្នា៣នាក់ ទៅរើសគ្រាប់ស្វាយចន្ទី នៅតំបន់ទួលស្លឹកព័រ ទឹកដីភូមិអូររំដែង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
លុះទៅដល់ មាត់ទឹកបឹងធា ឈ្មោះហម វ៉ាន គាត់ដើរទៅយកទូកបំរុងជិះឆ្លងទៅត្រើយខាង ជើងទាំងអស់គ្នា ចំណែកខ្លួននិងជនរងគ្រោះអង្គុយរងចាំត្រើយម្ខាង ស្របពេលជិតទៅដល់ទូក ស្រាប់តែមានខ្យល់គួចទូកឲ្យរសាត់ទៅកណ្តាកបឹង ចំណែកជនរងគ្រោះ លោតចុះហែលទៅតាមយកទូក តែទូកចេះតែអណ្តែតទៅត្រើយខាងជើង ជនរងគ្រោះក៏ចេះតែហែលតាម រហូត ដល់កណ្តាលពោះអូរបានចម្ងាយ២០ម៉ែត្រ អស់កម្លាំងទៅមុខលែងរួច ក៏ស្រែកឲ្យគេជួយ ។
អ្នកដែលទៅជាមួយមានការភ័យស្លន់ស្លោរ ក៏បានរត់ទៅរកឲ្យគេជួយ ដោយសារខ្លួនមិនចេះហែកទឹក ២០ នាទីក្រោយមក បេលលត្រឡប់មកទៅបែរជាវិញមិនជនរងគ្រោះ ដោយសង្ស័យថា ជនរងគ្រោះបានលង់ ទឹកហើយស្លាប់ធ្លាក់ចូលបាតបឹង ពេលនោះ អ្នកភូមិក៏បាន នាំគ្នាជ្រមុជទឹករាវរកជនរងគ្រោះ រករហូតដលម៉ោង ១១:២៥នាទីទើបរកជនរងគ្រោះឃើញ តែអកុសលស ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ លោកវរៈសេនីយ៍ ខេន ឈុនគ័រ បានបញ្ជាកម្លាំងជំនាញនិងប៉ុស្តិ៍ សហការជាមួយ រដ្ឋអំណាចមូលដ្ឋានចូលរួមពិនិត្យសាកសព តែពុំបានប្រទះស្នាកស្នាមអ្វីឡើយ ទើប*ការសន្និដ្ឋានថា*: សាកសពពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន មូលហេតុ*: ជនរងគ្រោះមិនសូវមានកម្លាំងមានជម្ងឺប្រចាំកាយ ហើយស្រវឹង ស្រាជាប្រចាំ ហែលទឹកទាំងខោអាវទើបហេវហត់លង់ទឹកស្លាប់តែម្តងសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា




































