កំពង់ធំៈ ក្មេងប្រុសអាយុ៤ឆ្នាំ បានស្លាប់បាត់បង់អាយុជីវិត ស្រះទឹកក្រោយផ្ទះ បន្ទាប់ពីមានការធ្វេសប្រហែស បណ្តោយឲ្យកូនក្មេងអាយុ៤ឆ្នាំ លេងតែម្នាក់ឯង ក៏ទំនងឃើញទឹកស្រះត្រជាក់ ក៏ចុះលេងទឹកលង់ស្លាប់ តាំងពីកាលណា ទម្រាំម្តាយភ្ញាក់ខ្លួនរកកូន កូនបានក្លាយជាសពក្នុងស្រះទឹករបស់ខ្លួងឯងទៅវិញ។
សូមបញ្ជាក់ផងដែរថា នៅក្នុងអាទិត្យនេះ ស្រះទឹកមរណៈ បានឆក់ជីវិតក្មេងតូចអស់៤នាក់មកហើយ ដែលមានអាយុ៣ឆ្នាំដល់៤ឆ្នាំ គឺមូលហេតុដែលបណ្តាលឲ្យ ក្មេងតូចៗស្លាប់នេះ ក៏ដោយសារតែមានការធ្វេសប្រហែសពីអាណាព្យាបាល ដោយមិនបានឃ្លាំមើលកូនជាទីស្រឡាញ់ឲ្យបានឌិតដល់ ទើបធ្វើឲ្យមានការ សោកស្តាយមានវិបដិសារី ដោយសារតែស្រះទឹករបស់ខ្លួនឯង ។
ជាក់ស្តែង សាកសពក្មេងប្រុសអាយុ៤ឆ្នាំ ឈ្មោះ ហ៊ីម កុសល ភេទប្រុស អាយុ៤ឆ្នាំ រស់នៅ ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានលង់ទឹកស្រះស្លាប់ នៅថ្ងៃទី១៤ខែ មីនា ឆ្នំា ២០១៩ ម្តាយជនរងគ្រោះឈ្មោះ ហ៊ាវ ហ៊ត បានឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសគាត់ ឈ្មោះហ៊ីម កុសល បានបាត់កូនប្រុសពីផ្ទះ ក្រោយមក បានដើររកគ្រប់ទីកន្លែងក្នុងភូមិតែរកមិនឃើញ ដោយមានការសង្ស័យថា៖ លង់ទឹកស្រះក៍នាំគ្នាបង់សំណាញ់និងមុជរកក្នុងស្រះក្រោយផ្ទះក៍ឃើញកូនគាត់ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចជំនាញស្រុកបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហេតុ និងសាកសពនៅកន្លែងកើតហេតុ ជិតមាត់ស្រះមានដើមស្វាយចន្ទី និងមានគ្រាប់ស្វាយចន្ទីច្រកថង់ផ្លាស្ទិច ការពិនិត្យសព ឃើញថា៖ សពមានហូរទឹកពណ៌ លឿងថ្លាចេញតាមច្រមុះនិងមាត់ពោះ ប៉ោងក្រៅពីនេះពុំមានស្លាកស្នាមអ្វីទេការសន្និដ្ឋាន សពកុមារាតូច អាចឈោងបេះស្វាយចន្ទីដែលទេរទៅលើស្រះបណ្តាលអោយរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់តែម្តង។ដោយ ប៊ុន រដ្ឋា




































