ខេត្តត្បូងឃ្មុំ: ជីវិតមនុស្សមើលមិនឃើញថាមិនត្រូវ ថ្ងៃនេះជួបជុំ ថ្ងៃក្រោយ ឬម៉ោងក្រោយ នាទីក្រោយ អាចជាពេលវេលាបែកគ្នារហូតក៏ថាបាន ដូច្នេះត្រូវសាងអំពើល្អឲ្យច្រើន ដើម្បីជាភស្តុតាងរំលឹកដល់មនុស្ស្ញញាតិ មិត្តជិតឆ្ងាយ ដូចពាកក្យលោកថា ពេលនៅឲ្យគេគោរពស្រឡាញ់ ពេលចាកចេញឲ្យគេអាណិតរលឹក ។
ជាក់ស្តែងបុរសម្នាក់ អាចចាត់ទុកថា មហាសែបស៊យរកលេខដាក់គ្មាន ខណៈពេលដែលឈរសុខៗ ក្បែរ ការដ្ឋានបំផ្ទុះថ្មរបស់ក្រុមហ៊ុនចិន មួយកន្លែង បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈពេលដែលការដ្ឋានចិន គេធ្វើនៅឯណាណោះ ស្រាប់តែចង្រៃអី បន្ទះដុំថ្មយ៉ាងធំ ហោះមកប្រហារជីវិត របស់បុរសម្នាក់ដែលឈរ នៅតាមថ្នល់ឯណេះវិញ ។
ហេតុការណ៍ ដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ គឺបានកើតឡើងចម្ងាយពីប្រមាណ800 ម ពីចំណុចការដ្ឋាន (ចិន) បំផ្ទុៈថ្ម ដែលស្ថិតនៅខាងជើង ភូមិអណ្តូងល្វេ ឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលអោយ បំណែកថ្មផ្លោងពីការដ្ឋានមកធ្លាក់ត្រូវស្លាប់តែម្តង នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង 17:10 នាទី និងសួមបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយក្នុងខេត្តត្បូងឃ្មុំ ដែលលើកទី១ដុំថ្មផ្លោងពីការដ្ឋានវាយថ្មរបស់លោក ឧកញ៉ាខ្នា មកត្រូវប្រជាពលរដ្ឋខ្លាប់ ។
សាកសពជនរងគ្រោះ មានឈ្មោះ ជំ រចនា ភេទប្រុស អាយុ 29ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិតាម៉ីន ឃុំរហាត់ទឹក ស្រុកមង្គុលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសមត្ថកិច្ចយើងបានចាត់ចែងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ ប៊ុន រដ្ឋា




































