ក្រុមហ៊ុនប្លុហេវិនដែលមានលោកសេនឡាំនិងលោកសេនឡុយ ឪពុកកូនបានអោយកម្មករចូលទៅកាប់ឈើនិងដឹកឈើក្មុងដែលជំរកសត្វព្រៃគូលែនព្រហ្មទេព

0

ព្រះវិហារ៖  លោកវរៈសេន៍យត្រី នុត ម៉ៅ  សហការជាមួយលោកវរៈសេន័យត្រី ប៉ោ សុវណ្ណដេត នាយរងក្រុមប្រតិបត្តិការព្រះវិហារបានស្ទាក់ចាប់បាន រថយន្តអារ៉េវ ២ គ្រឿង ខណៈកំពុងតែធ្វើ សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឈើហាមឃាត់ ដែនជំរកសត្វព្រៃគូលែនព្រហ្មទេពដែលសកម្មភាពនេះ ត្រូវបានគេដឹងថា មានមេឈ្មួញ ឈ្មោះ សេន ឡាំ ដែលជាមេការក្រុមហ៊ុនប្លូហេវិន និងឳពុកឈ្មោះ សេនឡយ ពីថ្ងៃទី១២.ខែមិនាឆ្នាំ២០១៩នៅម៉ោង៣.១៥រសៀលនៅចំណុចវាលបាក់ករស្ថឹតនៅភូមិគូលែនជើងឃុំគូលែន ស្រុកគូលែន  ខេត្តព្រះវិហារ  ។

លោកវរៈសេន៍យត្រី នុត ម៉ៅ នាយស្នាក់ការប្រឆាំងចារកម្ម បានដឹកនាំកំលាំងសហការ ជាមួយលោកវរៈសេន័យត្រី ប៉ោ សុវណ្ណដេត នាយរងក្រុមប្រតិបត្តិការព្រះវិហារ និងលោកសានប៉ាវជំនួយការក្រុមប្រតិបត្តិការខេត្តព្រះវិហារ ព្រមទាំងលោកខោនខឿនប្រជាការពារជាភ្នារងារនគរបាលយុត្តិធម៍ បានចុះទៅដល់គោលដៅ ដែលក្រុមហ៊ុនចូលទៅកាប់ឈើ នៅក្នុងជំរកសត្វព្រៃគូលែនព្រហ្មទេព ដែលសុទ្ធសឹងតែជា ឈើហ៊ុបធំ ៗ ត្រូវបានបំផ្លាញដោយ ក្រុមហ៊ុន ប្លូហេវិន បានចូលរួមអាឈើក្នុងតំបន់ហាមឃាត់ម្តងហើយម្តងទៀត តែលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត ពុំអាចចាត់វិធានការ ក្រុមហ៊ុននេះបានឡើយ ។

តាមសេចក្តីរាយការណ៍  លោកវរៈសេន៍យត្រី នុត ម៉ៅ នាយស្នាក់ការប្រឆាំងចារកម្ម បានដឹកនាំកំលាំងសហការ ជាមួយលោកវរៈសេន័យត្រី ប៉ោ សុវណ្ណដេត នាយរងក្រុមប្រតិបត្តិការព្រះវិហារ  រួមទាំងក្រុមការងារ បានចាប់រថយន្តដឹកនេះ ហើយបានប្រគល់ឲ្យ មន្រ្តីបរិស្ថាន ក្នុងនោះមានរថយន្តដឹកឈើទាំងអស់ ៥គ្រឿង តែបើករត់ចេញទៅបាត់៣គ្រឿង នៅ២គ្រឿងរត់មិនរួចដោយសារ មានឈើហ៊ុបធំនៅលើឡាន  ប្រភពបានបន្តថា ក្រុមហ៊ុនប្លូហេវិន ដែល មានលោក សេន ឡាំ ជាក្បាលម៉ាស៊ីនបញ្ជាឲ្យកម្មករចូលកាប់ព្រៃបំផ្លាញធនធានធម្មជាតិរបស់រដ្ឋ ចាប់តាំង ពីថ្ងៃទី១ខែមីនា  ឆ្នាំ២០១៩មកម្លេះ  ដែលបានលួចលួចចូលទៅអាឈើ ខណៈពេលដែលសមត្ថកិច្ចមិនបាន ប្រុងប្រយ័ត្ន តែសំណាងអាក្រក់ ត្រូវបានកម្លាំងសមត្ថកិច្ចអភិរក្សបរិស្ថាន ចាប់បានហើយនាំយកមករក្សាទុក នៅស្នាក់ការបរិស្ថានតាកឹង  ដែលមានរថយន្តអារ៉េវ២គ្រឿង និងឈើហ៊ុប១០កំណាត់ ដើម្បីបង្ករសំណុំរឿង ចាត់ការបន្ត ។

ប្រជាពលរដ្ឋ បានកោតសរសើរ លោកវរៈសេន៍យត្រី នុត ម៉ៅ ដែលបានសហការ យ៉ាងស្អិតរមួតក្នុងការអនុវត្តច្បាប់ ជាមួយមន្រ្តីបរិស្ថាន បានខិតខំប្រឹងប្រែង ទប់ស្កាត់អភិ រក្សាធនធានធម្មជាតិ តាមការណែនាំ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រុញ ឲ្យមន្រ្តីទាំងអស់ ត្រូវតែអនុវត្តនូវតួនាទី និងមិនពាក់ព័ន្ឋនឹងអំពើពុករលួយ ជាដាច់ខាត ។

ដោយ ប៊ុន រដ្ឋា