សាកសពជនមិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយទឹក

0

ខេត្តកំពង់ធំ: អ្នកកង្វាលគោម្នាក់ បានប្រទះឃើញសាកសព បុរសវ័យចមណាស់ម្នាក់ បានដេកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងសភាពដោះអាវ ស្លៀកខោជើងវែង  នៅក្នុងប្រឡាយទឹក នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

លោក ខាត់ ប៉ិច ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្ត​កំពង់ធំ បានឲ្យដឹងថា មុនពេលប្រទះឃើញសាកសព លោកបាន ដឹកគោទៅអោយស៊ីស្មៅដូចសព្វមួយដង លុះមកដល់ប្រឡាយទឹក ក៏បានប្រទះ ឃើញសាកសពនៅក្នុងទឹកប្រឡាយ នៅវេលាម៉ោងប្រហែល១១:០០នាទី នៅចំនុចភូមិសាលាស្រុក ឃុំកកោះ ស្រុកសន្ទុក ខេត្ត​កំពង់ធំ ក៏បានរាយការណ៍ជូនសត្ថកិច្ចជំនាញ។

ក្រោយពីទទួលបានដំណឹងថា មានករណីមនុស្សស្លាប់ មន្រ្តីនៃអធិការនគរបាល ស្រុកសន្ទុកបាន ដឹកនាំ កម្លាំង សហការជាមួយលោកគ្រូពេទ្យ មណ្ឌលសុខភាពកកោះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ និងក្រុមបឹក្សាឃុំចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ  ក៏បានស្រាវជ្រាវរកសាច់ញាតិ បងប្អូន តែពុំមានជនណាម្នាក់ អះអាងថា ជាប់សាច់ឈាមជាមួយនឹងជនរងគ្រោះនោះឡើយ ដែលជាហេតុ ធ្វើឲ្យមិនស្គាលអត្តសញ្ញាណរបស់សាកសព។

ក្រោយពីសមត្ថកិច្ច បានខំប្រឹងយកអស់ពីកម្លាំងចិត្តកម្លាំងកាយ ក្នុងការពិនិត្យសាកសព ជាលទ្ធផលទទួល បាន គឺមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ មិនដឹងស្រុក​កំណើតនិងទីលំនៅណាទេ ​ពួកគាត់មិនស្គាល់ជននេះទេ  តែជនរងគ្រោះបានមកស្នាក់នៅក្នុងរោងចម្កា ដែលម្ចាស់គេទុកចោលជាយូមកហើយ ក្រោយមកគឺ តាមទម្លាប់ឲ្យតែមិនស្គាល់អត្តចរិក ក្នុងករណីចងករ លង់ទឹក ស្លាប់គឺទម្លាក់លើតែ ការសណ្ឋាន បែបតែមួយគឺមនុស្សវិកលចរិក សតិមិនគ្រប់។

ក្រោយពីពិនិត្យសាកសពរួប ដោយមាន ភក់នៅបបូរមាត់ លើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ តាមការសន្ឋិដ្ឋាន:ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនេះពិតជាបានស្លាប់ដោយសាលង់ ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ មូលហេតុ  ជាមនុស្សមានសតិមិនគ្រប់ មិនដឹងបាយទឹកឯណា។

ដោយ ប៊ុន  រដ្ឋា