(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១:៤៥នាទីនៅលើផ្លូវកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ករណី
គ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្ត បុកម៉ូតូ បើកបរឆ្លងកាត់ផ្លូវ ខ្វះកាប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹងបណ្តាលអោយ ស្លាប់០១នាក់ (ភេទស្រី)និងរបួសធ្ងន់ស្រាល០៣នាក់ថែមទៀត ក្នុងនោះ (មានប្រុស ០២នាក់ និងស្រី ០១នាក់) ។ចំណែកម៉ូតូនិងរថយន្ត រងការខូចខាតម៉ូតូយ៉ាងដំណំដូចគ្នាម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរី២០១៩ ផ្លាកលេខគ្មានទើបទិញ(បើកបរឆ្លងកាត់់ផ្លូវ) ដោយបុរសម្នាក់ឈ្មោះ សៀន.សុភ័ក្ត
អាយុ៣៨ឆ្នាំ(មុខរប ជាកសិករ) នៅភូមិអូរឈើក្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព)។ ក្នុងនោះអ្នករួមដំណើរជាមួយចំនួន០៣នាក់ :១-ឈ្មោះ ជឿន.រីណា ភេទស្រី អាយុ២៨ឆ្នាំ(កសិករ) នៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប
រងរបួស ។ ២-ឈ្មោះ យ៉ន.ខេរី ភេទប្រុស អាយុ០៥ឆ្នាំ(កូនរបស់ឈ្មោះជឿន.រីណា) (របួសស្រាល)។ ៣-ឈ្មោះ នៅ.ចាន់ថន ភេទស្រី អាយុ៥៦ឆ្នាំ (កសិករ)នៅភូមិ ឃុំជាមួយឈ្មោះ ជឿន.រីណា(ស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង)(មិនពាក់មួកសុវត្ថិភាព)។ រថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB.2256 (បានរត់គេចខ្លួនចោលរថយន្ត)។ចំណែកវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការតាមនីតិវិធី៕




































