កំពង់ធំ=បុរសម្នាក់ដោយសារមានវិបត្តិផ្លូវចិត្តសម្រេចចិត្តចង ក សម្លាប់ខ្លួន ដោយសារកស៊ីខាត ហេតុការណ៍ចង .ក.ធ្វើអត្តឃាតបង្ករឱ្យមានការភ្ញាក់ផ្អើលនេះប្រពន្ធនិងសាច់ញាត្តិប្រទះឃើញនៅវេលាម៉ោង២២នឹង៣០នាទីយប់ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៩ ស្ថិតនៅចំណុចស្រយាបផ្ទះរបស់ខ្លួន ស្ថិតនៅភូមិចុង ដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។បើតាមសមត្ថកិច្ចអោយដឹងថាជនរងគ្រោះមានឈ្មោះ នៅ. សៀអាយុ២៩ឆ្នាំ(ចង.ក.និងខ្សែរកាបសម្រាប់រឹតកាឡេថងផ្ជាប់ស្រយាបផ្ទះ) ប្រពន្ធឈ្មោះ សន សា រ័ត្ន អាយុ២៤ឆ្នាំ គ្នានកូនជាចំណងនិស្ស័យនោះទេ។យោងតាមប្រភពពត៏មានពីញាត្តិមិត្តជិតខាងបានឱ្យ
ដឹងថា:កន្លងមកជនរងគ្រោះតែងតែត្អូញត្អែថា ខ្ញុំដឹកគ្រែទៅលក់ចេះតែខាតរហូត ញាត្តិជិតខាងបានបន្តទៀតថា:នៅល្ងាច..ថ្ងៃដែលកើតហេតុជនរងគ្រោះព្រមទាំងប្រពន្ធនិងមិត្តភ័ក្រ៣.៤នាក់ទៀតនាំគ្នាំប្រូកប្រាជធម្មតា មួយសន្ទុះក្រោយមកក៍បែកគ្នារៀងៗខ្លួននៅតែ២នាក់ប្តីប្រពន្ធ ក្រោយមកជនរងគ្រោះបានផឹកស្រាបៀរចំនួន២កំប៉ុង លុះយប់បន្តិចប្រពន្ធឡើងទៅសម្រាកនៅលើផ្ទះចំណែកបុរសជាប្តីដែលជាជនរងគ្រោះបានសម្រាកនៅក្រោមផ្ទះ លុះដល់វេលាកើតហេតុខាងលើ ប្រពន្ធចុះមកមើលប្តីដែលសម្រាកនៅក្រោមផ្ទះក្នុង
គោលបំណងហៅប្តីទៅសម្រានលើផ្ទះវិញ តែជាអកុសលមកដល់ក្រោមផ្ទះឃើញប្តីចង.ក.ស្លាប់បាត់ទៅហើយ ក៍ស្រែកឆោឡោហៅញាត្តិជិតខាងនិងបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចុងដូងដើម្បីពិនិត្យនិងធ្វើកោសល្យបច្ច័យ…ពេលប៉ូលិសនិងក្រុមគ្រូពេទ្យពិនិត្យនិងធ្វើកោសល្យបច្ច័យជនរងគ្រោះពិត្យជាចង.ក.ធ្វើអត្តឃាតដោយខ្លួនឯងមែន ប៉ូលិសប្រគល់សាកសពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕




































