ខេត្តបន្ទាយមានជ័យ ភ្លៀងកក់ខែមួយមេ លាយឡំនិង ខ្យល់កន្ត្រាក់បណ្តាលឲ្យរំលំ បើុងដំបូលផ្ទះប្រជាពលរដ្ឋជិត៣០ខ្នងនិងសាលារៀន២ខ្នង នៅស្រុក ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយមព័ត៍មាននៅថ្ងៃទី១៦ខែមីនា ឆ្នាំ២០១៩ឲ្យដឹងថា មានភ្លៀងកក់ខែមួយមេលាយឡំទៅដោយខ្យល់កន្ត្រាក់កាលពីល្ងាចនិងព្រលប់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩ បានបង្កឲ្យរលំផ្ទះ បើុងដំបូលផ្ទះជិត៣០ខ្នងរាយប៉ាយនៅភូមិខ្លះ ឃុំខ្លះក្នុងស្រុកព្រះនេត្រព្រះ ស្វាយចេក ថ្មពួក អូរជ្រៅ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ជាមួយគ្នានេះដែរ សាលារៀន២ខ្នងបានរលំនិងបើុងខូចខាត
ដោយ១ខ្នងនៅភូមិតាឡីឃុំគោករមៀតនិង១ខ្នងទៀតនៅភូមិថ្នល់ដាច់ឃុំថ្មពួក ។លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ក៏ដូចលោកឧត្តមសេនីយ៍ទោអាតើ ខែម ឲ្យដឹងថាជាការឆ្លើយតបនិងអន្តរាគមន៍ កម្លាំងនគរបាលខេត្ត ស្រុក ឃុំ យោធាខេត្តស្រុក កងពលលេខ៥១និងកងរាជអាវុធហត្ថខេត្ត ស្រុកនិងមន្ត្រីអាជ្ញាធរ យុវជន ពលរដ្ឋបានចុះជួយរុះរើ រៀបជម្រកបណ្តោះអាសន្ននិងជួសជុលនូវផ្ទះនិងអគារសាលារៀនទាំងនោះឡើងវិញជាបន្តបន្ទាប់ហើយផងដែរ៕





































