ខេត្តមណ្ឌលគីរី៖ យ៉ាងហោចណាស់មនុស្សស្រី២នាក់បានស្លាប់ និង២នាក់ទៀតរងរបួស ក្នុងហេតុការណ៍ឆេះទីតាំងលក់សាំងមួយកន្លែង នៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កាលពីប៉ុន្មានម៉ោងមុននេះ។
ហេតុការណ៍ដែលនឹកស្មានមិនដល់នេះកើតឡើង នៅម៉ោងប្រមាណជា ០៧:១៦នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះឯង។
កម្លាំងពន្លត់អគ្គីភយ័ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌុលគីរី បានចេញអន្តរាគមន៍ ជួយពន្លត់អណ្តាតភ្លើង នូវរថយន្តចំនួន០៨គ្រឿង មកពីគ្រប់ស្រុកជាប់ព្រំប្រទល់ស្រុកពេជ្រាដា សហការពន្លត់ រហូតដល់ម៉ោង០៨:១៨នាទីយប់ ថ្ងៃដដែល ទើបអគ្គីភ័យបានរលត់ទាំងស្រុង។








































