បើករខ្វះការប្រុងប្រយ័ត្នត្រូវអ្នកជិ:ម៉ូតូ២នាក់ប្តីប្រពន្ធបុកពេញទំហ៊ឹងបណ្តាលអោយបុរសជាប្តីស្លាប់ភ្លាមៗ

0

កំពង់ធំ=បើករយន្តម៉ាកហ៊ីយិនដាយបត់ឆ្វេងខ្្វះការប្រុងប្រយ័ត្នត្រូវអ្នកជិ:ម៉ូតូ២នាក់ប្តីប្រពន្ធូក្នុងផ្លូវអត្តិភាពបុកពេញទំហ៊ឹងបណ្តាលឱ្យបុរសជាប្តីស្លាប់ភ្លាមៗប្រពន្ធរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៥ៈ៣៥នាទី(ព្រឹក) លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចលូសាលាសន្ទុក ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយឲ្យស្លាប់០១នាក់(ប្រុស) របួសស្រាល០១នាក់(ស្រី) ខូចខាតរថយន្ត០១គ្រឿង(ស្រាល) ម៉ូតូ០១គ្រឿង(ធ្ងន់) ៖រថយន្តម៉ាកហុិនដាយ ពណ៌ស ផ្លាកលេខភ្នំពេញ3E.6028 (បើកបទឹសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1Q.6452(បើកបរផ្លូវត្រង់ទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះ ផ្លិត.រ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ(កសិករ) នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ សុំ.សុង អាយុ៥៥ឆ្នាំ(ប្រពន្ធអ្នកបើកបរម៉ូតូ)(កសិករ)(របួសស្រាល)(ពាក់សុវត្ថិភាព)។
ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចចេញពីិកន្លែងកយកទៅចតចោលនៅកសិដ្ឋានចឹញ្ចឹមជ្រូកនៅជើងភ្នំពែនជុុំ ភូមិអូរកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ មូលហេតុជាបឋម បង្កឡើងអ្នកបើកបររថយន្ត បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕