ខេត្តសៀមរាបៈ កម្លាំងសមត្ថកិច្ចចំរុះរួមមានប៉ូលិសចិន ប៉ូលិសក្រសួងមហាផ្ទៃសហការជាមួយប៉ូលិស ខេត្តសៀមរាប ធ្វើការឆ្មក់ចូលហ៊ុំព័ទ្ធផ្ទះជួលមួយកន្លែងនិងឈានទៅដល់ការចាប់ខ្លួនជនជាតិចិនចំនួន ៤៤នាក់ ក្នុងនោះស្រី១៣នាក់ ដោយជាប់ពាក់ព័ន្ធទៅនឹងករណីចាប់ជំរិតតាម
ប្រព័ន្ធអ៊ីនធឺណេត ។ ហេតុការណ៍ចុះបង្ក្រាបទីតាំងចាប់ជំរិតទ្រង់ទ្រាយដ៏ធំនេះកើតឡើងនៅវេលាម៉ោង ១៣និង ០០នាទីរសៀលថ្ងៃទី០២ ខែកក្កដាឆ្នាំ២០១៤ ស្ថិតក្នុងភុមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀម រាប ។ ប្រតិបត្តិការចុះបង្ក្រាបនេះដោយមានការដឹកនាំផ្ទាល់ពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាបសហការកំលាំងនគរបាលក្រសួងមហាផ្ទៃនិងនគរបាលខេត្តប្រមាណជិត១០០នាក់ផងដែរ ដើម្បី ឡោម ព័ទ្ធក្នុងលំនៅដ្ឋានតែម្ដង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចធ្វើការដកហូតបានរថយន្ដមួយ គ្រឿងនិងម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទលើតុជាច្រើនគ្រឿងផងដែរ ។ បន្ទាប់ពីបានធ្វើការសយរនាំជនជាតិចិនប្រុស ស្រីទាំងនោះ រួចរាល់សមត្ថកិច្ចបានបញ្ជុនជន សង្ស័យទាំងនោះទៅភ្នំពេញទាំងយប់ដោយមានការការពារយ៉ាងមុតមាំដើម្បីចាត់ការបន្ដទៅតាមនិតិ វិធី ៕