កំពង់ធំ មន្ត្រីបរិស្ថាន១នាក់ ក្នុងចំណោម៥នាក់បានចុះល្បាតព្រៃ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់ក្បាលរបួសធ្ងន់ត្រូវសាច់ញាតិ បញ្ជូនទៅសង្គរោះនៅមន្ទីរពេទ្យ។ ប្រភពបានរាយការណ៍ថា៖ជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង ៤០ នាទីនៅតំបន់ផ្លូវស ភូមិសាស្រ្តភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានដកស្រង់ប្រភពបានបញ្ជាក់ថា៖ ជនសង្ស័យកាប់ទៅលើមន្ត្រីបរិស្ថានខាងលើខណៈដែលប្រព្រឹត្តបទល្មើសកាប់ទន្ទ្រានព្រៃដោយខុសច្បាប់មានគ្នា២នាក់មិនស្គាល់អត្តសញ្ញាណ ហើយបានយកកាំបិតកាប់ព្រៃ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ចក់ សុជាតិ ភេទ ប្រុស អាយុ ២៤ឆ្នាំ ដែលចុះ ដើរល្បាតព្រៃ ក្នុងចំណោមគ្នា៥នាក់ បម្រុងចូលទៅចាប់ឃាត់ខ្លួនជនសង្ស័យដៃមានកាន់កាំបិតកំពុងកាប់រានព្រៃខុសច្បាប់។
សមត្ថកិច្ចមូលដ្ឋានបានរាៀបរាប់ប្រាប់
បន្ថែមទៀតថា៖ មិនគួរសោះ ការប្រទះគ្នារវាង មន្ត្រីបរិស្ថានឈរជើងនៅ អូរតាព្រហ្មចុះល្បាតព្រៃ និងជនល្មើស ជាជនសង្ស័យខាងលើនេះ បានបណ្តាលអោយមន្ត្រីបរិស្ថានម្នាក់ ក្នុងចំណោម ៥ នាក់រងរបួសធ្ងន់ ហើយឯជនប្រព្រឹត្តរត់គេចខ្លួនបាត់ទៀត ។
តែទោះជាយ៉ាងណាក្តី ករណីនេះកម្លាំងជំនាញ កំពុងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយាខិតខំបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងអនុវត្តនីតិវិធី។




































