បង្ក្រាបករណីជួញដូរគ្រឿងញៀនបានមនុស្ស៣នាក់និង១៨កញ្ចប់ធំតូចនៅក្រុងបាវិត

0

ស្វាយរៀង៖កម្លាំងការិយាល័យគ្រឿងញៀនសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនចំនួនបីនាក់និងថ្នាំញៀនចំនួន១៨កញ្ចប់តូចធំបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ម្សិលមិញនេះ។

បើតាមសមត្ថកិច្ចបានអោយដឹងថាកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០១៩វេលាម៉ោង១២.៣០ថ្ងៃត្រង់បានទទួល​ ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មានថា​ នៅចំណុចភូមិព្រៃផ្តៅ​ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខ​សញ្ញាជួញដូរគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលក្រុង​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់​ ឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល​ ដកហូតវត្ថុតាង៖

ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។លុះដល់ម៉ោង១៣.១០ នាទី ថ្ងៃដដែលកម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាននគរ​បាលក្រុងបាវិត​ កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដោយមានការ

សហការល្អពីម្ចាស់ផ្ទះជួលឈ្មោះ​ ព្រាប សីហា ភេទប្រុស​អាយុ ៣៧ ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួនជនសង្ស័យ​ ឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើត​ភូមិ​លេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣​ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់)នឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានទៀតថាលុះដល់ម៉ោង១៣.៥៥ នាទី ថ្ងៃដដែលសមត្ថកិច្ចយើងបន្តស្រាវជ្រាវឃាត់ជនសង្ស័យបានចំនួន ០១ នាក់ទៀត​ ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ​ ៣៤ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ​ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែង ដែលជួលបន្ទប់លេខ៥​ស្នាក់នៅ​ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារៈវេចខ្ចប់មួយចំនួនទៀត។​ ដកហូតសម្ភាររួមមាន៖ម្ស៉ៅក្រាមព៌ណសថ្លាសង្ស័យជាថ្នាំញៀនចំនួន១៦ កញ្ចប់ (ធំ៨ កញ្ចប់)ទូរស័ព្ទដៃ ០៣ គ្រឿងសម្ភារវេចខ្ចប់មួយចំនួនសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕