ខេត្តបន្ទាយមានជ័យ ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់លើកទី២នារដូវប្រាំងឆ្នាំ២០១៩នៅខេត្តបន្ទាយមានជ័យនោះកើតឡើងនៅយប់ថ្ងៃទី២៣.២៤ ខែមីនា ឆ្នាំ២០១៩ ។ 
នៅស្រុកមង្គលបូរីនិងស្វាយចេក ខ្យល់កន្ត្រាក់បក់រំលំខូចខាតផ្ទះពលរដ្ឋជាង៣០ខ្នង ។ តមក កម្លាំងនគរបាលនិងកងកម្លាំងផ្សេងទៀតបានចុះជួយជួសជុលជូនបងប្អូនឡើងវិញហើយ ។
នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩ មានកម្លាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន បានចុះជួយផ្ទះប្រជាពលរដ្ឋ និងផ្តល់ស័ង្កសី ទៅតាមចំនួននៃការខូចខាតដោយសារខ្សល់កន្ត្រាក់នេះ ។
លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល បន្ទាយមានជ័យ បានឲ្យដឹងថា៖ ខ្សល់កន្ត្រាក់ពេលមានភ្លៀងកក់ខែនោះ បង្កខូចខាតរបើកដំបូលនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ នៅភូមិអូរណ្តូងកណ្តាល និងភូមិអូរ អណ្តូងកើត ឃុំបន្ទាយនាងស្រុកមង្គលបូរី ចំនួន២០ខ្នង។ និងរបើកដំបូង ជញ្ចំងផ្ទះពលរដ្ឋចំនួន១២ខ្នង នៅឃុំ-ស្រុកស្វាយចេកក្នុងភូមិថ្មី៨ខ្នង ភូមិស្លែង ៣ខ្នង ។ក្នុងនោះ សាលាឆាន់ វត្តថ្មី ១ខ្នង របើកដំបូល ទាំងស្រុងចំនួន៧ខ្នង ។ សរុបទាំង២ស្រុក មានផ្ទះប្រជាពលរដ្ចំនួន៣២ខ្នងខូចខាត សាលាឆាន់១ខ្នង របើកដំបូលទាំងស្រុង៧ខ្នង ។
បន្ទាប់ពីមានគ្រោះថ្នាក់ធម្មជាតិខ្សល់កន្ត្រាក់នោះ ឯ/ឧឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋាន ត្រូវចុះជួយធ្វើផ្ទះជូនប្រជាជន និងផ្តល់ស័ង្កសី ជូនតាមខ្នងផ្ទះ ទៅតាមការខូចខាត ៕ដោយ៖ឃិន គន្ធា




































