សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ដើម្បីមកសាកសួរក្រោយ បង្ហោះទង់ជាតិខ្មែរ ថាឆ្កែ តាមរយះFacebook ការឃាត់ខ្លួននវធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការខេត្តសៀមរាប បានចុះទៅឃាត់ខ្លួន តារាបង្ហាញម៉ូត ដែលបានបង្ហោះទង់ជាតិខ្មែរ តាមfacebook ជាសាធរណះ
កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ឋិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុងសៀមរាប។លោកបន្តទៀតថាប្រតិបត្តិការនេះ មានកម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយបានសហការជាមួយកម្លាំសន្តិសុខនៃស្នងការនគរបាលក្រុងសៀមរាប។
ជនសង្ស័យជម្ចាស់គណនី facebook ឈ្មោះong sonAn ដោយរូបនោះ បានសរសេរពាក្យថា ឆ្កែ ៗៗៗៗៗៗជាច្រើននៅលើទង់ជាតិ នៃព្រះរាជា ណាចក្រ កម្ពុជា ហើយយកមកបង្ហោះជាសាធារណះ នៅលើបណ្តាញសង្គមរាល់ថ្ងៃនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូរទាំងប្រទេស រហូតមានអ្នកចេញមុខប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង។
រហូតមកដល់រសៀលថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០១៩នេះលោក ទិត្យណារុងស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ក្នុងកិច្ចសម្ភាសថា លោកបានធ្វើតាមនិតិវិធីបញ្ចូនជនសង្ស័យទៅតុលាការហើយ៕ប៊ុនរិទ្ធី





































