មេដឹកនាំវ័យក្មេងគីម ជុងអ៊ុនបាន បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ ប្រទេសជាសម្ពន្ធមិត្ដរបស់ខ្លួនគឺប្រទេស ចិនដែលមានសកម្មភាពហាក់បីដូចជា បោះបង់ចោលកូរ៉េខាងជើងតាមរយៈ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង របស់ប្រធានាធិបតីស៊ី ជីនពីង នៅថ្ងៃទី ៣ ខែកក្កដា ។
នេះជាលើកទីមួយហើយ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកដែល មេដឹកនាំចិនសម្រេចជ្រើសរើសទីក្រុង សេអ៊ូលធ្វើទស្សនកិច្ចមុនទីក្រុងព្យុងយ៉ាង។ សកម្មភាពទាំងនោះហើយធ្វើឱ្យមេ ដឹកនាំវ័យក្មេងគីម ជុងអ៊ុន បង្ហាញការ ខឹងសម្បាយ៉ាងខ្លាំងដោយបណ្ដេញសកម្ម ភាពឌឺដងបង្កឱ្យមានភាពតានតឹងកើត ឡើង ដោយក្នុងនោះមានការបាញ់កាំ-ជ្រូចមីស៊ីលជាបន្ដបន្ទាប់ ។ នៅថ្ងៃទី២ ខែកក្កដា កូរ៉េខាងជើងបានបាញ់មីស៊ីល រយៈចម្ងាយខ្លី២គ្រាប់ចូលទៅកាន់ដែន សមុទ្រទៀតផង ។ ការសម្រេចធ្វើទស្សនកិច្ចនៅកូរ៉េ ខាងត្បូងមុនកូរ៉េខាងជេិងជាសញ្ញាមួយ បង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងទី ក្រុងព្យុងយ៉ាង នឹងទីក្រុងប៉េកាំងកំពុងតែ ធ្លាក់ចុះយ៉ាងខ្លាំង ពិសេសចាប់តាំងពីមេ ដឹកនាំគីម ជុងអ៊ីល ទទួលមរណភាព ហើយមេដឹកនាំវ័យក្មេងគីម ជុងអ៊ុនបាន អនុវត្ដគោលនយោបាយមិនស្ដាប់បង្គាប់ ដូចជំនាន់ឪពុក ។ លោកគីម ជុងអ៊ុន មិនដែលបំពេញទស្សនកិច្ចទៅកាន់ក្រុង ប៉េកាំង ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏មិនដែលអញ្ជើញលោកគីម ជុងអ៊ុន ផងដែរ ។ សកម្មភាពដែលចិនធ្វើ ព្រងើយកន្ដើយចំពោះកូរ៉េខាងជើងដោយ សារតែមេដឹកនាំវ័យក្មេងប្រទេសនេះ បានផ្ដាច់បណ្ដាញទំនាក់ទំនងដ៏សំខាន់ របស់ចិន គឺកាត់ទោសព្រហារជីវិត ឪពុកមាចាង ស៊ុងតិច និងបក្ខពួក ។ ការខឹងសម្បារបស់មេដឹកនាំគីម ជុងអ៊ុន មិនអាចលាក់បាំងនោះទេ គឺ បានបញ្ចេញតាមរយៈការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតជាបន្ដបន្ទាប់ ពិសេសគឺ ការបាញ់សាកល្បងនូវកាំជ្រួចមីស៊ីល រយៈចម្ងាយខ្លីបន្ថែម២គ្រាប់ទៀតទៅ កាន់សមុទ្រេ។ កាំជ្រួចមីស៊ីលទាំងនេះ កូរ៉េខាងជើងបានបាញ់ទៅកាន់សមុទ្រ ខាងកើតស្ថិតក្នុងចម្ងាយ១៨០គីឡូ ម៉ែត្រ ។ សារព័ត៌មាន News Focus Inter-national ដែលជាគេហទំព័ររបស់ពល រដ្ឋកូរ៉េខាងជើងរស់នៅលើទឹកដីបរទេស បានបញ្ជាក់ថា ពេលថ្មីៗនេះកូរ៉េខាង ជើងបានអនុម័តលើសេចក្ដីសម្រេចរិះ គន់លើមេដឹកនាំស៊ី ជីនពីង ប្រធានាធិ បតីចិន ដែលមានគោលនយោបាយប្រើ ប្រាស់ទឹកប្រាក់ដើម្បីទាក់ទាញគ្រប់គ្រង ទៅលើប្រទេសកូរ៉េខាងជើង ។ កូរ៉េខាង ជើងមិនបានចាត់ទុកក្រុងប៉េកាំងថាជា សមមិត្ដដែលមានភាពស្មោះត្រង់ មាន គោលនយោបាយបដិវត្ដន៍តែមួយដូច ក្រុងព្យុងយ៉ាង ។ នៅពេលនេះបណ្ដាក្រុមហ៊ុនកូរ៉េខាង ជើងទទួលបានបញ្ជាឱ្យឃ្លាតឆ្ងាយពីទី ក្រុងប៉េកាំងបន្ដិចម្ដង ដោយបង្វែរទៅ កាន់ប្រទេសរុស្ស៊ី និងបណ្ដាប្រទេសសហ គមន៍អឺរ៉ុបដែលមានបំណងចង់វិនិ យោគចូលក្នុងទឹកដីកូរ៉េខាងជើង ។ កន្លងមកមានប្រភពព័ត៌មានជា ច្រើនផ្សព្វផ្សាយថា នៅតាមបណ្ដា សាលាហ្វឹកហ្វឺនយោធាកូរ៉េខាងជើងបាន ចងស្លាកបដាដោយចាត់ទុកក្រុងប៉េកាំង ជាសត្រូវ ជាអ្នកក្បត់កូរ៉េខាងជើង ។ ក្រុមអ្នកវិភាគបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងខ្លាចមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ខ្វះការអត់ធ្មត់នៅពេល ដែលផ្ទុះកំហឹងដោយសារមេដឹកនាំចិន បានបោះបង់ចោលប្រទេសនេះជ្រើស រើសប្រទេសដែលជាសត្រូវរបស់ខ្លួន សម្រាប់ធ្វើទស្សនកិច្ច ។ សូម្បីតែរដ្ឋាភិ បាលរុស្ស៊ីក៏បានបង្ហាញ ការព្រួយបារម្ភ ពីសកម្មភាពសាកល្បងកាំជ្រួចមីស៊ីល ជាបន្ដបន្ទាប់របស់កូរ៉េខាងជើង ។ កាលពីថ្ងៃទី២ ខែកក្កដា ក្រសួងការ បរទេសរុស្ស៊ីបានប្រកាសថា រដ្ឋាភិបាល ទីក្រុងមូស្គូព្រួយបារម្ភយ៉ាងខ្លាំង ក្រោយ កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលរយៈ ចម្ងាយខ្លី២គ្រាប់ ។ រុស្ស៊ីបានអំពាវនាវ ឱ្យកូរ៉េខាងជើងតភ្ជាប់ឡើងវិញនូវកិច្ច ពិភាក្សា៦ភាគីស្ដីពីដំណោះស្រាយបញ្ចប់ វិបត្ដិបរមាណូ ។ នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួង ការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា រុស្ស៊ីនៅតែមានទំនុកចិត្ដនៅក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ ហើយជំរុញឱ្យ កូរ៉េខាងជើងរក្សាការអត់ធ្មត់ ចៀសវាង បង្កភាពតឹនតឹងបន្ថែមទៀតនៅក្នុង តំបន់ ។ ក្រោមការដឹកនាំដ៏តានតឹងរបស់មេ ដឹកនាំគីម ជុងអ៊ុន ពលរដ្ឋកូរ៉េខាងជើង មួយចំនួនដែលមានការភ័យខ្លាចបាន ព្យាយាមរត់ភៀសខ្លួនចេញពីប្រទេស នេះទៅកាន់កូរ៉េខាងត្បូងដោយកន្លងមក មានពលរដ្ឋជាង២ម៉ឺននាក់ត្រូវបានក្រុម អង្គការសិទ្ធិមនុស្សកូរ៉េខាងត្បូងជួយ សង្គ្រោះ ។ គេសង្ឃឹមថា កូរ៉េខាងជើងនឹងមិនធ្វើ អ្វីហួសពីនេះទៅទៀតគឺរក្សាការអត់ធ្មត់ ដើម្បីសន្ដិសុខនៅក្នុងតំបន់ ហើយបើ កូរ៉េខាងជើងនៅតែបង្ហាញការឌឺដងអាច នឹងបាត់បង់សម្ពន្ធមិត្ដសំខាន់បំផុតរបស់ ខ្លួនគឺប្រទេសចិន