ខេត្តពោធិ៏សាត់បែកធ្លាយហែកក្ដាមស្រងាមពេញខេត្តតើមន្ត្រីថ្នាក់លើបានដឹងអត់ជន

0

ខេត្តពោធិ៏សាត់  ជាតិវៀតណាមម្នាក់មានឈ្មោះ ហួន ធី បានបញ្ចេញ់ឈ្មោះមន្ត្រីទាំងអស់នៅក្នុងខេត្តពោធិសាត់ពាក់ព័ន្ធយកប្រាក់ពីលោកហួនធីក្នុងម្នាក់មានចំនួននៅនឹងក្រដាស់ស្រាបហើយមានឥទ្ធិពលខ្លាំងបញ្ជារនគរបាលស្រុកក្រគរ និងជំនាញបង្ក្រាបបទល្មើសនេសាទ ដល់ ស្រុកកណ្ដៀង រំលោភដែនសមត្ថកិច្ច

ពោធិ៍សាត់៖ជនជាតិវៀតណាមម្នាក់ដែលប្រើឈ្មោះជាខ្មែរ មានឈ្មោះ ហួន ធី រស់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពូកែខាងអែបអបសមត្ថកិច្ចដើម្បីកាងនិងរត់ការបទល្មើសនេសាទដែលប្រើឧបករណ៍អូសអួនសជាច្រើនគ្រឿងនិងមានជារៀងរាល់ថ្ងៃរាល់ឆ្នាំ ប្រមូលលុយរាប់សិបម៉ឺនដុល្លាយកអោយមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញជលផលខេត្តពោធិ៍សាត់ ម្នាក់ៗរាប់មឺនដុល្លា ចាប់រាប់តាំងពី ប្រធានមន្ទីរ នាយខ័ណ្ឌ នាយផ្នែក និងនាយសង្កាត់ផងដែរ

ករណីនេះមហាជនកំពុងរងចាំមើលនិងជឿជាក់ថា លោកស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាស្ថាប័នអយ្យការ អមសាលាដំបូងខេត្តពិតជានឹងចុះត្រួតនិនិត្យករណី លោកអែម រុណ អធិការនគរបាលស្រុកក្រគរ និងមន្ត្រីជំនាញពាក់ព័ន្ធរួមនិងបុគ្គល ហួន ធី នេះឡើងវិញ៕