កម្លាំងសមត្ថកិច្ចបង្រ្កាបជួញដូរនិងប្រើប្រាស់ គ្រឿងញៀន

0

(កំពត) កម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្ត កំពត បានសហការជាមួយនិងកម្លាំងអធិការក្រុងកំពត ចុះបង្ក្រាប បានករណី ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន មួយករណីទៀតហើយ ដែលស្ថិតនៅក្នុង ភូមិក្រាំង សង្កាត់ក្រាំងអំពិលក្រុងកំពត ដោយ ឃាត់ខ្លួនបាន ជនសង្ស័យមានគ្នាចំនួន ៤ នាក់ និង បានដកហូត ថ្នាំញៀន បានចំនួន ៥កញ្ចប់ និង(ពីកញ្ចប់ធំ)និងមានប្រភេទ យ៉ាម៉ាចំនួន ៩ គ្រប់។ ( ខេត្ត កំពត )ឃាត់ខ្លួន ជនសង្ស័យចំនួន ៤ នាក់ ដែលត្រូវបាន សមត្ថកិច្ច ស្នងការដ្ឋាន នគរបាល ខេត្ត បានសហការ ជាមួយ កម្លាំង អធិការនគរបាល ក្រុងកំពត ឃាត់ខ្លួន ខណៈ ពួកគេ បានធ្វើ សកម្មភាព ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ក្នុង មូលដ្ឋាន ។ ការបង្ក្រាប ករណី និង ប្រើប្រាស់ គ្រឿងញៀន ខាងលើ បានប្រព្រឹត្តនៅ ថ្ងៃ អង្គារ ៦ ខែ ផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ,ពស ២៥៦២ ត្រូវនិងថ្ងៃទី២៦ខែមិនាឆ្នាំ២០១៩ កាលពី វេលា ម៉ោង ២និង ៤០ នាទី រសៀល នៅត្រង់ ចំណុច ភូមិ ក្រាំអំពិល ឃុំត្រពាំងធំ ស្រុកទឹកឈូខេត្តកំពត។ កម្លាំងសមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត កំពត បានប ញ្ជាក់ឲ្យដឹងថា ក្នុង ប្រតិ ប តិ្ត ការចុះបង្ក្រាប បានករណី ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន នៅក្នុង ទីតាំង ខាងលើនេះ ក្រោយពី ឃាត់ខ្លួន បានចំនួន ៤ នាក់ កម្លាំងសមត្ថកិច្ច ក៍បន្តឲ្យដឹង ទៀតថា ជនសង្ស័យ ទាំង ៤នាក់ ទីមួយ ឈ្មោះ នួន ចាន់ដារ៉ា (ហៅវៀត) ភេទ ប្រុស អាយុ ៣០ ឆ្នាំ ទីពី ឈ្មោះ ឈុត ហថុនា (ហៅក្អូន) ភេទ ប្រុស អាយុ ២៧ ឆ្នាំ ទាំងពីអ្នករស់នៅភូមិក្រាំងអំពិលសង្កាត់ក្រាំងអំពិលក្រុងកំពតខេត្តកំពត។ ទីបី ឈ្មោះ អូក លីហ៊ុនជី ភេទ ប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងស្រុកទឹកឈូរខេត្តកំពត ទីបួនឈ្មោះ កៅ រ៉ាកាក់ ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូខេត្តកំពត។ទាំង៤អ្នកនេះនាពេលបច្ចុប្បន្ន ជនសង្ស័យ រួម ទាំង វត្ថុតាងក៍ត្រូវសមត្ថកិច្ច បាន ធ្វើការកសាង សំណុំរឿង ដើម្បី អនុវត្ត ទៅតាម នីតិវិធី ច្បាប់។