សៀមរាប = បច្ចុប្បន្នគេសង្កេតឃើញ ទីតាំងម៉ាស្សា(881ម៉ាស្សាកោសជប់) ត្រូវបានគេដឹងថាជាកន្លែងបំរើសេវ៉ាផ្លូវភេទ ឯការដាក់ផ្លាក់យីហោនេះគ្រាន់តែដាក់បំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ តែធាតុពិតជាកន្លែងបំរើផ្លូវភេទយ៉ាងពេញបន្ទុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ។
តាមប្រភពព័ត៍មានពីពលដ្នបានអោយដឹងថា គេឃើញមានសមត្ថកិច្ចមួយចំនួនមិនបង្រ្កាប់ទេទុកស្អំពង និងដើរយកលុយ ជាថ្នូរទៅនិងការមិនបង្រ្កាប់ កក្ដាទាំងនេះហើយទើបធ្វើអោយក្រុងសៀមរាបពោរពេញទៅដោយកន្លែងម៉ាស្សាស្ទើរពេញក្រុង ។
ពលរដ្នថ្លែងថា ល្មមដល់ពេលសមត្ថកិច្ចចុះចាប់កន្លែងម៉ាស្សា មួយកន្លែងម៉ាស្សាយីហោ (៨៨១ម៉ាស្សាកោសជប់)នេះហើយ ម្យ៉ាងទៀត មួយរយះពេលចុងក្រោយនេះ គេមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាប់កន្លែងម៉ាស្សាឡើយ ប្រហែលជាទុកស្អំពង ឬត្រូវរូវគ្នាយ៉ាងស្ងាមស្ងាត់ទើបបណ្ដោយអោយកន្លែងម៉ាស្សារីកដុះដាលដូចផ្សិតបែបនេះ។
ពាក់ព័ន្ធទៅនិងកន្លែងម៉ាស្សានេះ លោក ពេជ សុខេន មេប៉ុស្ដិ សង្កាត់សៀមរាប បានអោយដឹងថា ទីតាំងម៉ាស្សា បំរើផ្លូវភេទនេះលោកធ្លាប់បានបង្រ្កាប់ម្ដងហើយតែមិនរាំងចាលទេ តែលោកចុះបង្រ្កាប់ក្នុងពេលឆាប់ៗនេះ។តែរហូតមកដល់ពេលនេះជិតមួយខែហើយការរងចាំមើលចំណាត់ការរបស់លោក មេប៉ុស្ដិគ្មានប្រសិទ្ធភាពអ្វីសូមម្បីតែបន្ដិច បានត្រឹមតែអួតក្ដែងៗ អោយរួចតែពីពីមាត់។
ក្នុងរឿងនេះមានពលរដ្នម្នាក់ប្រាប់ថា លោក ពេជ សុខេន មេប៉ុស្ដិ សង្កាត់សៀមរាបក៏ជាប់ពាក់ព័ន្ធសំណូកប្រចាំខែជាថ្នូរទៅនិងការបង្រ្កាប់ដែរ ៕ប៊ុនរិទ្ធី