VDEO​ក្រុម​ខ្មាន់កាំភ្លើង​អ៊‌ិ​ស្លាម​ចាប់ កុមារ​មាន​អាយុ​ពី​១០​ឆ្នាំ​សម្រាប់ បណ្ដុះបណ្ដាល​វាយប្រហារ​ភេរវកម្ម នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​

0

​ក្រុម​ភេរវកម្ម​អ៊‌ិ​ស្លាម​ជ្រុលនិយម ដែល​ហៅថា ប្រទេស​អ៊‌ិ​ស្លាម “IS”​បាន ជ្រើសរើស និង​ចាប់ខ្លួន​កុមារ​ដែលមាន អាយុ​ចាប់ពី​១០​ឆ្នាំ​ឡើង​បណ្ដុះបណ្ដាល សម្រាប់​វាយប្រហារ​ភេរវកម្ម​នៅក្នុង ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ។ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ ថា នៅពេល​ដែលមាន​មនុស្សជាតិ​ច្រើន ចូលរួម​ជាមួយ​ក្រុម IS ដោយ​ស្ម័គ្រចិត្ដ

ក៏មាន​កុមារ​មួយចំនួនទៀត​ត្រូវ​ចាប់ បង្ខំ​ឱ្យចូល​រួមជាមួយ​ក្រុម​នេះ ។ ក្រុម ឧទ្ទាម​ស្ម័គ្រចិត្ដ​ចូល​រួមមាន​វ័យក្មេង បំផុត​ឈ្មោះ​អាប់​ដុល​ឡោះ ដែលមាន អាយុ​ទើបតែ​១០​ឆ្នាំ​ប៉ុណ្ណោះ ។ ទាំងនោះ ជា​ក្រុម​ខ្មាន់កាំភ្លើង​ដែលជា​ក្ដីសង្ឃឹម របស់​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ដែល​ប៉ុនប៉ង គ្រប់គ្រង​បង្កើត​ប្រទេស​អ៊‌ិ​ស្លាម​នៅ អ៊ីរ៉ាក់ និង​ស៊ី​រី ។ ​សារព័ត៌មាន Daily Beast បាន​ផ្សព្វ ផ្សាយ​ថា​ក្រុម IS បានជ្រើសរើស​បន្ថែម ទាហាន​ពី​៧​ពាន់​នាក់​ដល់​១​ម៉ឺន​នាក់​មាន អាយុ​ពី​១០​ឆ្នាំ​ឡើង ក្រោយ​ពេលដែល ក្រុម​នេះ​ដណ្ដើមបាន​ការគ្រប់គ្រង​នៅ តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ ។ ​ដោយឡែក​នៅ​តំបន់​ម៉ូ​សាល មាន ក្រុម​ខ្មាន់កាំភ្លើង​ចូល​ថ្មី​រហូតដល់​៤​ពាន់ នាក់ ។

ក្រោយ​ពេលដែល​ដណ្ដើមបាន ទីតាំងនៅ​ទី​គ្រប់គ្រង​ពី​រដ្ឋាភិបាល ក្រុម អ៊‌ិ​ស្លាម​ផ្ដាច់ខ្លួន​បាន​ដើររក​ចាប់​បុរស ដែលមាន​វ័យ​ចាប់ពី​១០​ឆ្នាំ​៣៥​ឆ្នាំ​ចូល បម្រើ​ក្នុង​ជួរ​កងទ័ព​របស់​ពួកគេ ។ ក្រុម ដែល​ចាប់ខ្លួន​ថ្មីៗ នឹង​ឆ្លងកាត់​ការបណ្ដុះ បណ្ដាល​រយៈពេល​២៥​ថ្ងៃ រួច​បញ្ជូន​ចូល ក្នុង​សមរភូមិ ។ ​កាលពី​ខែមិថុនា កន្លងមក ក្រុម ឧទ្ទាម​អ៊‌ិ​ស្លាម​បាន​ចាប់ខ្លួន​កុមារ​មាន អាយុ​១០​ឆ្នាំ​១៣៣​នាក់ និង​យុវជន​១៥៩ នាក់​នៅ​ទីក្រុង​អា​ឡែ​ប៉ូ​ប្រទេស​ស៊ី​រី​ដើម្បី ចូលរួម​ក្នុង​សមរភូមិ​វាយប្រហារ​ក្នុង ប្រទេស​អ៊ីរ៉ាក់ ។​ ​នៅក្នុង​របាយការណ៍រ​បស់​អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្ដរជាតិ​បានឱ្យ ដឹងថា កុមារ​ដែល​ចូលរួម​ធ្វើ​ទាហាន​ឱ្យ ក្រុម​ខ្មាន់កាំភ្លើង​អ៊‌ិ​ស្លាម នឹង​ទទួលបាន ប្រាក់ខែ​ស្មើ​មនុស្ស​ធំ គឺ​២០០​ដុល្លារ​ក្នុង មួយខែdownload (2)