ខេត្តស្ទឹងត្រែង៖កំម្លាំងសមត្ថកិច្ចចម្រុះបានឃាត់រថយន្តវេអងចំនួនពីរគ្រឿង ខណៈកំពុងដឹកឈើចេញពីដីក្រុមហ៊ុនសៀម៉ុន ចំនុចវាលប៉ារ៉ា ក្នុងឃុំស្រែសំបូរ នៃស្រុកសៀមប៉ាង ចូលមកក្នុងខេត្ត បំណងឆ្លងកាត់ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។
ការស្ទាក់ឃាត់រថយន្តប្រភេទវេអងទាំង
ពីរគ្រឿងខាងលើនេះ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក ក្នុងថ្ងៃទី
២៧មីនានេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
យោងតាមប្រភពពីកំម្លាំងសមត្ថកិច្ចអាវុធ
ហត្ថខេត្ត បានប្រាប់ឲ្យដឹងថា÷រថយន្តនេះគឺមានដឹកឈើចេញពីរោងម៉ាស៊ីនអារឈើ
បណ្តោះអាសន្ន ស្ថិតនៅចំនុចវាលប៉ារ៉ា ក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
លោក អ៊ុំ ម៉ារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បានបញ្ជាក់ថា÷រថយន្តខាងលើ គឺមានច្បាប់ដឹកជញ្ជូនចេញពីរោងម៉ាស៊ីននអារឈើបណ្តោះអាសន្ន ដោយមានលេខប័ណ្ណ០០៣៣៦៥ និង០០៣
៣៦៦ .មានការអនុញ្ញាត្តិឲ្យក្រុមហ៊ុនសៀម៉ុន (ខេមបូឌា) អេហ្គ្រី ខាល់ឈ័រ ខមប្រេអេនស៊ីវឌីវេឡុបមិន ដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទលេខ២ ចេញពីរោងម៉ាស៊ីនអារឈើ នៅថ្ងៃទី២៦ មីនា ឆ្ពោះទៅកាន់ភូមិ៣ ឃុំអូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងចំណុះផ្ទុក១៨ម៉ែត្រគូប ។
សូមបញ្ជាក់ថា÷ខណៈនេះ សមត្ថកិច្ចចម្រុះកំពុងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លិខិតអនុញ្ញាត្តិការដឹកជញ្ជូនឈើទាំងនេះ ដើម្បីរកមើលថា ចំនួនឈើនិងលិខិតអនុញ្ញាត្តិ(PC)នោះត្រឹមត្រូវឬយ៉ាងណានោះ ហើយបើសិនជាផ្ទៀងផ្ទាត់រួចហើយឃើញ
ថាត្រឹមត្រូវ នោះជំនាញនឹងអនុញ្ញាត្តិឲ្យរថ
យន្តទាំងពីរគ្រឿងនេះបន្តដំណើរទៅកាន់គោលដៅ ៕