​VDEOក្រុម​ឧទ្ទាម​អ៊ីរ៉ាក់​កាត់​ក្បាល​អ្នក ទោស​ធ្វើជា​បាល់ទាត់​វើ​ល​ខាប់​

0

​ពេលកន្លងមក​ថ្មីៗ ក្រុម​ឧទ្ទាម​ផ្ដាច់ ខ្លួន​របស់​ប្រទេស​ដែល​តាំង​នាម​ដោយ ខ្លួន​គឺ​ប្រទេស​អ៊‌ិ​ស្លាម​អ៊ីរ៉ាក់​នៅ​ភាគ​ខាង កើត​អ៊ីរ៉ាក់​បាន​ផ្សព្វផ្សាយ​រូបភាព​ប៉ូលិស អ៊ីរ៉ាក់​មួយរូប​ដែល​ពួកគេ​បាន​ចាប់ខ្លួន នាពេល​កន្លងមក​ត្រូវ​កាត់​ក្បាល​ហើយ យកទៅ​ធ្វើជា​បាល់ទាត់​សម្រាប់​“​ការ ប្រកួត​វើ​ល​ខាប់​”​របស់​ពួកគេ ។​

​រដូវ​កាល​នៃ​ការប្រកួត​បាល់ទាត់ ពិភពលោក​ដែល​រៀបចំឡើង​នៅ​ប្រទេស ប្រេ​ស៊ី​ល ក្រុម​ឧទ្ទាម​អ៊ីរ៉ាក់​តែងតែ​ប្រើ ប្រាស់​ពាក្យ​វើ​ល​ខាប់​ដើម្បី​ទាក់ទាញ​ការ ចាប់អារម្មណ៍​នៅលើ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។ ពេល​ថ្មីៗ ក្រុម​ឧទ្ទាម​បាន​ផ្សព្វផ្សាយ​រូប ភាព​វីដេអូ​ពី​ការធ្វើ​ទារុណកម្ម​ហើយ កាត់​ក្បាល​ទៀតផង ។ ក្រុម ISIL បាន រៀបរាប់​ដោយ​កាន់​ក្បាល​ប៉ូលិស​អ៊ីរ៉ាក់ ដែល​ពួកគេ​កាត់​រួច​ថា “​នេះ​ជា​បាល់ វើ​ល​ខាប់​របស់​យើង វា​ធ្វើឡើង​ដោយ ស្បែ​កពិត មិនមែន​ក្លែងក្លាយ​ឡើយ​” ។ ​នៅក្នុង​ឃ្លី​ប​វីដេអូ ក្រុម​ឧទ្ទាម ISIL បាន​ទៅ​គោះ​ទ្វារផ្ទះ​មន្ដ្រីប៉ូលិស ក្រោយ មក​ប៉ូលិស​នោះ​ក៏បាន​បើកទ្វារ​ហើយ ត្រូវ​ពួកគេ​ចាប់​ចងដៃ ចង​ភ្នែក​ក្រោយ មក​ក៏ត្រូវ​កាត់​ក្បាល​ដោយ​កាំបិត​យ៉ាង សាហាវព្រៃផ្សៃ ។

ទាំងនោះ​ជា​រូបភាព ISIL រៀបចំឡើង​ក្នុង​គោលដៅ​បំបាក់ ស្មារតី​ក្រុម​ទាហាន​ប៉ូលិស​ដែល​គាំទ្រ រដ្ឋាភិបាល និង​រារាំង​សកម្មភាព​គ្រប់ គ្រង​ទឹកដី​អ៊ីរ៉ាក់​ទាំងមូល​របស់ ISIL ។ ​សារព័ត៌មាន​លោកខាងលិច​បាន ផ្សព្វផ្សាយ​ថា សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ និង ការគំរាមកំហែង​រប​ស់​ក្រុម ISIL បាន ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ពិត ជាមាន​ប្រសិទ្ធភាព​មែន ដោយពេល​នេះ ពលរដ្ឋ​អ៊ីរ៉ាក់​មាន​កង្វល់​ព្រួយបារម្ភ​យ៉ាង ខ្លាំង​ពី​សកម្មភាព​សាហាវព្រៃផ្សៃ​របស់ ក្រុម ISIL ប្រសិនបើ​មាន​សកម្មភាព ប្រឆាំង​ណាមួយ​ទៅលើ​ពួកគេ ។ ​

នៅក្នុង​សកម្មភាព​ខិតខំ​ដណ្ដើម​ការ គ្រប់គ្រង​រដ្ឋធានី​បា​ដា​ដ​ក្រុម​ឧទ្ទាម​អ៊ីរ៉ាក់ បានសម្លាប់​ប៉ូលិស​ទាហាន​អ៊ីរ៉ាក់​ជាង ១៧០០​នាក់ ។ ការ​កាត់​យក​ក្បាល​ធ្វើជា បាល់ទាត់​វើ​ល​ខាប់​របស់​ក្រុម​ឧទ្ទាម អ៊‌ិ​ស្លាម មិនមែនជា​លើកទីមួយ​នោះ ឡើយ កន្លងមក ពួកគេ​ក៏​ធ្លាប់​បានធ្វើ បែបនេះ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ និង​បំបាក់ស្មារតី​អ្នក​ដែល​ប្រឆាំងនឹង ពួកគេ ។