សមត្ថកិច្ចម្នាក់ត្រូវមនុស្សឆ្គួតវៃមួយដំបងរងបួសធ្ងន់រួចជិះម៉ូតូទៅបាត់

0

កំពង់ធំ = នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៦ខែមិនា ឆ្នាំ២០១៩ ប៉ុស្តិ៍បានទទួលបណ្តឹងពីប្រជាពលលរដ្ឋតាមទូសសព្ទ័ថាមានជនវិកលចារឹកធ្វើសកម្មភាព(វាយបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងវាយមកលើកំលាំងប៉ុស្តិ៍ឃុំសូយោងរួចហើយយកម៉ូតូសមត្ថកិច្ចជិះយកទៅបាត់)ហេតុការណ៍នេះបានកើតឡើង នៅក្នុង ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ។
សមត្ថកិច្ចបានអោយដឹងថា កំលាំងប៉ុស្តិ៍បានចេញអន្តរាគមន៍ជាបន្ទាន់ដឹកនាំដោយលោកអ/ទោ ស៊ឹម ប៊ុនសាន នាយរងប៉ុស្តិ៍ ពេលទៅដល់កន្លែងកេីតហេតុ ឃើញជននោះកំពុងវាយផ្ទះពលរដ្ឋ យើងបានឃាត់តែត្រូវជននោះវាយមកលើលោកស៊ឹម ប៊ុនសាន ចំលើចិញ្ចើមស្តាំមួយដំបងបណ្តាលឱ្យរបួល ជាទម្ងន់ ហើយជននោះបានយកម៉ូតូសមត្ថកិច្ចជិះយកទៅបាត់។ ចំណែកលោកស៊ឹម ប៊ុសាន បានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាំងគោក។ លុះព្រឹកឡើងម៉ោង០៧និង២០នាទី ថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៩ យើងបានរកឃើញម៉ូតូនៅមុខសាលាឃុំស្រឡៅ គឺ(ដោយឃើញស្នាមដួលម៉ូតូ)។លុះរហូតដល់ម៉ោង១១និង៣០នាទី ព្រឹកយើងបានរកឃើញមុខសញ្ញាឈ្មោះព្រីង ធឿន ភេទប្រុស អាយុ២៤ឆ្នាំ ដើរនៅភូមិសូយោង ដោយមានរបួសមុខនិងដងខ្លួនគ្រោះថ្នាក់ចរាចរ(ជិះម៉ូតូដួលដោយខ្លួនឯង)ហើយយើងបានចាប់បញ្ជូនមកព្យាបាលនៅមណ្ឌុលសុខភាពឃុំទ្រៀល៕ប៊ុនរិទ្ធី