រដ្ឋាភិបាលម៉ាឡេស៊ីបានចេញនិវេទ ក្រហមតាមចាប់ខ្លួនបុគ្គល៥នាក់ដែល ជាសមាជិករបស់ក្រុមឧទ្ទាមអ៊ិស្លាមនៅ អ៊ីរ៉ាក់ ISIL. កំពុងធ្វើសង្គ្រាមដណ្ដើម ទឹកដីនៅអ៊ីរ៉ាក់ ។ ស្នងការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បានឱ្យដឹងថា ជន សង្ស័យដែលតាមចាប់ខ្លួន
ក្នុងនោះមាន សាស្ដ្រាចារ្យ Mahmud Ahmad មកពី សាកលវិទ្យាល័យស្រាវជ្រាវអ៊ិស្លាមនៃ សាកលវិទ្យាល័យម៉ាឡេស៊ីដែលកំពុងតែ គេចខ្លួននៅតំបន់ភាគខាងត្បូងប្រទេស នេះ ។ បុគ្គល៣នាក់ក្នុងចំណោម៥នាក់ ដែលតាមចាប់ខ្លួន គឺជាអ្នកជ្រើសរើស ក្រុមឧទ្ទាម ហើយបញ្ជូនទៅកាន់ស៊ីរីនិង អ៊ីរ៉ាក់ ចូលរួមក្ន្នុងកម្លាំងទាហាន ISIL ក្នុងគោលដៅបង្កើតទឹកដីអ៊ិស្លាមនៅ ភាគខាងកើតអ៊ីរ៉ាក់ ។ លោក Mahmud Ahmad អាយុ៣៦ឆ្នាំ បានប្រើប្រាស់សម្ភារនៅក្នុងសាកលវិទ្យា ល័យម៉ាឡេស៊ី ដើម្បីបំផុសបំផុលបញ្ចូល មនោគមវិជ្ជា តាមរយៈជួបពិភាក្សា នៅក្នុងសាលប្រជុំសាលាដែលមានអ្នកចូលរួមដល់ជាង៦០០នាក់ ។
អ្នកដែល ត្រូវចាប់ខ្លួនដទៃទៀតរួមមានលោក Mohd Najib Husen អាយុ៣៦ឆ្នាំ ម្ចាស់ ហាងលក់សម្ភារសិក្សានៅក្នុងសាកល វិទ្យាម៉ាឡេស៊ី លោក Muhamad Joraimee អាយុ៣៩ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា ទីក្រុង Selayang , លោក Mohd Amin Baco អាយុ៣១ឆ្នាំ មានមុខរបរ និងម្នាក់ ទៀតឈ្មោះ Jeknal Adil អាយុ៣០ឆ្នាំ ជា ពលករសេរី ។ ប៉ូលិសម៉ាឡេស៊ីបានអំពាវនាវថា បើមាននរណាម្នាក់បានឃើញជនសង្ស័យ ទាំង៥នាក់ខាងលើសូមផ្ដល់ព័ត៌មានមក ស្នងការប៉ូលិសជាបន្ទាន់