ក្លិនស្អុយចេញពីមន្ទីរស្ថាប័នខេត្តពោធិសាត់ហែកចែកគ្នាស៊ីរឿងបទល្មើសនេសាទដែលមានបញ្ជីរាយនាមយកលុយពីឈ្មួញវៀតណាមរត់ការ

0

ខេត្តពោធិសាត់៖  រឿងដែលមិនគួរឲ្យជឿថា បែកធ្លាយក្លិនសំអុយចេញពីមន្ទីរស្ថាប័ន មួយចំនួនដែលមានការពាក់ព័ន្ឋនឹងបទល្មើសនេសាទ ដែលត្រូវបានបែកធ្លាយបញ្ជីរាយនាម អ្នកទទួលលុយពីឈ្មួញវៀតណាម ម្នាក់រត់ការប្រព្រឹត្តបទល្មើសនេសាទ  ដែលត្រូវាបានគេដឹងថា មានការឃុបឃិតគ្នាជាប្រព័ន្ឋ តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ដោយមិនមានការខ្លាចញញើត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ មិនឲ្យមន្រ្តីរូបណាពាក់ព័ន្ឋនឹងបទល្មើសនោះឡើយ ។

បើទោះបីជា អនុសាសន៍មាស  ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជីឈ្មោះដែលបានបែកធ្លាយ មានចំនួន២០ឈ្មោះ ក្នុងនោះមាន ការពាក់ព័ន្ឋចាប់តាំងពី មន្រ្តីជលផល , ប៉ូលិស, ប៉េអ៊ឹម , បរិស្ថាន, អធិការ, អភិបាលស្រុក , មេខេត្តពោធិសាត់ ដែលមានរាយឈ្មោះដូចខាងក្រោម ដែលសរសេរលេខរៀងទី១ មេ ១៦លាន ១វង់ ទី២ ឡាយ វិទូ កងរាជអាវុធហត្ថ ១វង់ ២លាន ទី៣ កងរាជអាវុធហត្ថស្រុកកណ្តៀង ១វង់ ៣លានរៀល , ទី៤ លោក ពេញ ទឺរ ១វងើ ១លានរៀល, ទី៥ លោក វណ្ណ ភូមិភាគ៥  ១វង់៥០ម៉ឺនរៀល, ទី៦ បរិស្ថាន ១វងើ ១លានរៀល, ទី៧ លោក អេង ជាសាន ជលផល១វង់ ៣លានរៀល, ទី៨ លោក ហុង ហី ជលផល ១វង់ ៣លានរៀល, ទី៩ លោក តាំង លី ជលផល ១វង់ ៣លានរៀល, ទី១០ លោក ខុន ជលផល ១វង់ ២លានរៀល, ទី១១លោក ស្វែ សំអាត ជលផល១វង់ ២លានរៀល, ទី១២ អធិការស្រុកកណ្តៀង ១វង់ ៨០ ម៉ឺនរៀល , ទី១៣ មេប៉ុស្តី លោកថាំង តិល ១វង់ ១លានរៀល, ទី១៤ មេប៉ុស្តីកោះក្អែក ១វង់ ៤០ម៉ឺនរៀល ,ទី១៥ ប៉ូលិស ផុត សណ្តោង ១វង់ ២០ ម៉ឺនរៀល ,ទី១៦ ចាវាយ ស្រុកកណ្តៀង១វង់ ១លានរៀល,ទី១៧ ចាវាយ ស្រុកបាកាន ១វង់ ៦០ម៉ឺនរៀល, ទី១៨ នាយខណ្ទជលផល ១វង់ ២លានរៀល, ទី១៩ ប្រធានមន្ទីរខេត្ត ពោធិសាត់ ១វង់ ២លានរៀល , ទី២០ ពុំបង្ហាញឈ្មោះ ១វង់ ១លានរៀល។

បើទោះបីជាលោក ហួន ធី ជនជាតិវៀតណាម ជាជនជាតិវៀតណាម តែបន្លំជាឈ្មោះខ្មែរ បានផ្តល់បញ្ជីស្បែកឆ្កែជូន អ្នកសារព័ត៌មាន ដែលខ្លួនបានរត់ការ  បានបង្ហាញឈ្មោះ ដែលបានឃុបឃិតគ្នា ក្នុងនោះ  លោក ហួន ធី ក៏មានឈ្មោះល្បី ពូកែស្ទាត់ជំនាញខាង រត់ការប្រព្រឹត្តបទល្មើស ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលបានធ្វើសកម្មភាព នៅក្នុងបឹងទន្លេសាប ក៏ពុំមានថ្នាក់លើណាទៀតទេ ដែលមានអំណាចគ្រប់គ្រាន់ ដើម្បីចាត់វិធានការ បើកការស៊ើអង្កេតករណីប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ទាំងនេះ ដោយសារតែវា បានទៅទាំងចាប៉ី ទាំងស្គរអស់ទៅហើយ មានតែកណ្តាប់ដៃដែក របស់សម្តេចតេជោ ហ៊ុន សែន ទេដែល អាចវះកាត់សាច់ស្អុយមន្រ្តីពុករលួយទាំងនេះបាន ។

ប្រភពបានបន្តថា មានជាតិវៀតណាមម្នាក់មានឈ្មោះ ហួន ធី រស់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ចេញឈ្មោះមន្ត្រីទាំងអស់​​នេះ ដែល បានអះអាងថា ខ្លួនបាន ចំណាយទៅលើសមត្ថកិច្ចពាក់ព័ន្ឋដូចនៅក្នុងបញ្ជីស្បែកឆ្កែរនេះ ដែលខ្លួន រត់ការបទល្មើសនេសាទដែលប្រើឧបករណ៍អូសអួនសជាច្រើនគ្រឿងនិងមានជារៀងរាល់ថ្ងៃរាល់ឆ្នាំ ប្រមូលលុយរាប់សិបម៉ឺនដុល្លាយកអោយមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញជលផលខេត្តពោធិ៍សាត់ ក្នុងនោះប្រជាពលរដ្ឋបាន បានទទឹងរងចាំមើលចំណាត់ការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  មកលើសមត្ថកិច្ចរដ្ឋបាលជលផល ខេត្តពោធិសាត់ ដូចម្តេច និងបានសំណូមពរឲ្យ សម្តេចតេជោ ហ៊ុន សែន ប្រើអភិក្រមទាំង៥ មកលើមន្រ្តីមួយចំនួន នៅខេត្តពោធិសាត់ ដើម្បីឆ្លើយតាមទៅនឹងម្ចាសឆ្នោតអណត្តិទី៦នេះ។

ដោយ ខេមរា