បារាំង អាល្លឺម៉ង់ និងអ៊ុយក្រែន កាលពីថ្ងៃទី២ កក្កដា បានជួបពិភាក្សាគ្នានៅទីក្រុង បែកឡាំង ប្រទេសអាល្លឺម៉ង់ ដោយភាគី ទាំង៤បានស្វែងរកសន្ដិភាព ស្ថិរភាព យូរអង្វែងនៅអ៊ុយក្រែន ។ រដ្ឋមន្ដ្រីទាំង៤ ក៏បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ផងដែរ ។ នៅក្នុងសេចក្ដីប្រកាសនោះ បាន
ជំរុញឱ្យអ៊ុយក្រែនអនុត្ដបទឈប់បាញ់ជា បន្ដទៀតឱ្យបានមុនថ្ងៃទី៥កក្កដា និង ដើម្បីឈានដល់បទឈប់បាញ់ទ្វេភាគី ដោយគ្មានលក្ខខណ្ឌតាមការឃ្លាំមើលពី បណ្ដាប្រទេសក្នុងតំបន់ ហើយត្រូវតែ ដោះលែងចំណាប់ខ្មាំងជាបន្ទាន់ ។ ជំនួបពិភាក្សានៅទីក្រុងប៊ែកឡាំង ត្រូវបានធ្វើឡើងតាមសំណើនិងការផ្ដួច ផ្ដើមរបស់រដ្ឋមន្ដ្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier ។
ភាគី ទាំង៤បានអបអរសាទរ ខណៈដែលរុស្ស៊ី អនុញ្ញាតឱ្យឆ្មាំព្រំដែនអ៊ុយក្រែនចូលទៅ កាន់កុងត្រូលព្រំដែនរបស់រុស្ស៊ី ។ នៅក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្ដ្រី ការបរទេសរុស្ស៊ី លោកសឺជេ ឡារ៉ូវ មិន ឯកភាពទៅនឹងការប្រកាសរបស់ប្រធា នាធិបតីអ៊ុយក្រែន បេត្រូ ប៉ូរ៉ូសេនកូ ដែលប្រកាសថា បទឈប់បាញ់កន្លងមក គឺដើម្បីដាក់ពង្រាយកម្លាំងទាហានតែ ប៉ុណ្ណោះ ។
ក្រោយពេលដែលប្រធានាធិបតី អ៊ុយក្រែនប្រកាសពីបទឈប់បាញ់អស់ សុពលភាព ហើយចាប់ផ្ដើមបើកយុទ្ធនា ការបោសសម្អាតក្រុមភេរវករជាទ្រង់ ទ្រាយធំនៅភាកខាងត្បូង ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យសេត វិមានលោក Josh Emest បានប្រកាស ថា អាមេរិកគោរពទៅនឹងការបញ្ចប់ ឈប់បាញ់របស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីឱ្យទាហានប្រទេសនេះបន្ដយុទ្ធនា ការបោសសម្អាតក្រុមភេរវករ ហើយ ស្នើដល់រដ្ឋាភិបាលរុស្ស៊ីបញ្ឈប់សកម្ម ភាពគាំទ្រដល់ក្រុមបះបោរនៅភាគខាង កើតអ៊ុយក្រែន ដែលចង់ដាក់បញ្ចូលតំបន់ ទាំងនោះទៅជារដ្ឋស្វ័យត្នមួយរបស់រុស្ស៊ី ។ លោកខាងលិចជឿជាក់ថា ប្រសិនបើ គ្មានការគាំទ្រពីរុស្ស៊ីទេនោះ ក្រុមទាម ទារផ្ដាច់ខ្លួនមិនអាចទប់ទប់នឹងទាហាន រដ្ឋាភិបាលបានឡើយ