(ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) សរុបចំនួន៧កញ្ចប់ ស្មើនិង៧,៥៦ក្រាម និងជនសង្ស័យប្រុស ស្រី៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វេីការឃាត់ខ្លួន និងដកហូតកាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ហេតុការណ៍បង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា នៅព្រឹកថ្ងៃ២៧ ខែមីនា វេលាម៉ោង១១.៣០នាទី កម្លាំងអាវុធហត្ថស្រុកចំនួននួុន០៦នាក់ រថយន្តចំនួុន០២គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីជួុញដូរចែកចាយ រក្សាទុកប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំនុចUTM(478066-1578066) ស្ថិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លទ្ធផលឃាត់ខ្លួុនជនសង្ស័យបានចំនួុន០១នាក់ ឈ្មោះ នូវ ខួុច ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ដកហូតបាន ថ្នាំញៀនម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួុន០៣កញ្ចប់ ទំងន់៣,១៩g។
លោកមេបញ្ជាការរងបន្តថា ដោយបានការអនុញ្ញាត្តិពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងការឆ្លើយបំភ្លឺពីជនសង្ស័យឈ្មោះនូវ ខួុច នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ បានបន្តដឹកនាំកម្លាំងចុះបង្ក្រាបឆែកឆេរ ផ្ទះជួុលមួយកន្លែងស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ចំនុចUTM(470860-1574170) ឃាត់ខ្លួុនជនសង្ស័យបានចំនួុន០២នាក់ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួុន០៤កញ្ចប់ស្មើនិង៤,៣៧g ម៉ូតូ០១គ្រឿង ទូរស័ព្វដៃ០១គ្រឿង លុយខ្មែរ១៣ម៉ឺនរៀល កាបូប០១ សម្ភារះសំាប់ជក់និងវេចខ្ចប់មួុយចំនួុនទៀត។
លោកបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងឃាត់បានបន្តទី១.ឈ្មោះ សៅ រីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២.ឈ្មោះ ឃុន ស្រីទូច ភេទស្រី អាយុ២០ឆ្នាំ មុខរបរបំរើខារ៉ាអូខេ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងកសាងសុំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ សួនលីណា




































