Pov Apsaratv11:
កំពង់ចាម៖អគ្គិភ័យមួយបានកើតឡើងទាំងព្រឹកព្រលឹមនៅថ្ងៃទី28ខែមិនាឆ្នាំ2019វេលាម៉ោង6.00នាទីព្រឹកមានអគ្គិភ័យកើតឡើងនៅក្នុងរោងចក្រដេស្បែកជើងយីហោជូហួយស្ថិតនៅភូមិរវាងឃុំខ្នុរដំបងស្រុកជើងព្រៃខេត្តកំពង់ចាម
លោកស្នងការឯមកុសលបានអោយដឹងថាក្រោយពីទទួលបានពត៍មានករណីអគ្គិភ័យកើតឡើងលោកក៏បានបញ្ជាកំលាំងនគរបាលគ្រប់ស្រុកទៅជួយពន្លត់ដោយប្រើប្រាស់រថយន្តចំនួន10គ្រឿង
និងប្រើប្រាស់ទឹកអស់ចំនួន30ឡាន
កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចូលរួមសហការប្រមាណចំនួន95នាក់អគ្គីភ័យនេះបាបបង្កអោយឆេះ
សំភារះខូចខាតអាគាររោងចក្រ1ខ្នងអស់ទាំងស្រុង
និងខូចខាតសំភារះមួយចំនួនក្នុងការពន្លត់អគ្គិភ័យនេះផងដែរ
រហូតដល់វេលាម៉ោង9.30នាទីព្រឹកទើបសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បាន។





































