ខេត្តកំពង់ធំ ៖ សមត្ថកិច្ច បាន បញ្ជូន ជនសង្ស័យ ជា គ្រូ ដោះ អំពើ ម្នាក់ មក កាន់ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ កាលពី ព្រឹក ថ្ងៃ ទី ២៧ ខែមីនា ឆ្នាំ ២០១៩ បន្ទាប់ ពី បាន ទទួល បាន ពាក្យបណ្តឹង ពី នារី រង គ្រោះ ថា ជនសង្ស័យ បាន ល្បួង នាង យក ទៅ រួម ភេទ រហូត មាន ផ្ទៃពោះ ។នារី ជា ជន រង គ្រោះ មាន អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ។ ចំណែក ជនសង្ស័យ ឈ្មោះ ឈឹ ម ភ័ ត្រា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ធ្វើ ជា គ្រូ ដោះ អំពើ មាន ទីលំនៅ ភូមិ ថ្មី ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្តកំពង់ធំ ។
ពាក់ព័ន្ធ នឹង ករណី ខាងលើ នេះ លោក វរសេនីយ៍ទោ វ៉ ន សុ ភ័ ណ្ឌ អធិការរង នគរបាល ស្រុក ស្ទោង ទទួល បន្ទុក ផ្នែក ព្រហ្មទណ្ឌ បាន ឲ្យ ដឹង ថា កាលពី ថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០១៩ សមត្ថកិច្ច យើង បាន ទទួល ពាក្យបណ្ដឹង ពី នារី ជា ជន រង គ្រោះ ម្នាក់ បាន មក ដាក់ ពាក្យ ប្តឹង ជនសង្ស័យ ម្នាក់ ជា គ្រូ ដោះ អំពើ ថា បាន ប្រើ ល្បិច លូក ស្ទាប ច្របាច់ សុដន់ លូក ប្រដាប់ ភេទ និង ល្បួង នាំ នាង យក ទៅ រួម ភេទ បាន សម្រេច ជា ច្រើន ដង នៅ ក្នុង ព្រៃ ដោយ ទាម ទារជម្ងឺចិត្ត ចំនួន ៣០០០ ដុល្លារ និង សូម ឲ្យ ធ្វើការ ផ្តន្ទាទោស តាម ច្បាប់ ។
បន្ទាប់ ពី សមត្ថកិច្ច ទទួល បាន ពាក្យ ប ណ្តឺ ង ពី នារី រង គ្រោះ រួច មក នៅ វេលា ម៉ោង ៦ និង ៣០ នាទី យប់ ថ្ងៃ ទី ២៦ ខែមីនា កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ស្រុក ស្ទោង ក៏ បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឈឹ ម ភ័ ត្រា ហៅ ឆាំ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ខាងលើ តាម បញ្ជា របស់ លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ធំ ពាក់ព័ន្ធ ករណី ប្រទូស្ត កេរ្តិ៍ខ្មាស និង រំលោភ សេពសន្ថវៈ ។
លោក អធិការ ង បន្ត ថា បើ យោង តាម ចម្លើយ របស់ នារី រង គ្រោះ បាន រៀបរាប់ ប្រាប់ ថា កាលពី វេលា ម៉ោង ប្រហែល ២ រសៀល ថ្ងៃ ទី ៩ ខែមីនា ឆ្នាំ ២០១៩ នៅ ពេល ដែល នាង ចេញពី សាលា ទៅ ដល់ ផ្ទះ ក៏ បាន ជួប ជាមួយ ជនសង្ស័យ កំពុង តែ ព្យាបាល ជម្ងឺ អោយ បងស្រី របស់ នាង នៅ លើ ផ្ទះ ខណៈនោះ នាង ក៏ អោយ ជនសង្ស័យ ទស្សន៍ ទាយ មើល ព្រោះ អី នៅ ក្នុង ខ្លួន នាង មិនសូវ ស្រួល សោះ ចេះ តែ ឈឺ ។
តាម ប្រភព ដដែល បាន បន្ត ថា ពេល នោះ ជនសង្ស័យ ក៏ បាន ទស្សន៍ ទាយ មើល ឲ្យ រួច ហើយ ប្រាប់ ថា នាង ត្រូវ អំពើ របស់ គេ ហើយ បើ ចង់ ជា ត្រូវ តែ ធ្វើ តាម លោកតា ទៅ ឮ ថា ត្រូវ អំពើ គេ ដូច្នេះ នាង ភ័យ ណាស់ ហើយ ក៏ យល់ព្រម ធ្វើ តាម ការ បង្គាប់ របស់ ជនសង្ស័យ ភ្លាម ដោយ ជនសង្ស័យ តម្រូវ ឲ្យ នាង ចូល ទៅ ទទូ ភួយ ឆ្ពុង ថ្នាំ ខណៈ ពេល នាង កំពុង តែ ឆ្ពុង នោះ ស្រាប់តែ ជនសង្ស័យ ក៏ បាន លូកដៃ ទៅ ស្ទាប ច្របាច់ សុដន់ និង លូក ចូល ក្នុង ប្រដាប់ ភេទ របស់ នាង ដែល ជា ហេតុ ធ្វើ ឲ្យ នាង មាន អារម្មណ៍ ផ្លូវភេទ ពុះកញ្ជ្រោល រោលរាល ជា ខ្លាំង ពេល នោះ នាង មិន បាន ស្រែក ឬ ក៏ រករឿង ជនសង្ស័យ នោះ ឡើយ ។
ប្រភព ដដែល បាន បន្ត ទៀត ថា លុះដល់ ថ្ងៃ បន្ទាប់ មក ទៀត នៅ ថ្ងៃ ទី ១០-១១ និង ទី ១២ ខែមីនា ជនសង្ស័យ ក៏ បាន ទៅ ធ្វើ សកម្មភាព លូក ស្ទាប ច្របាច់ ដូច ពេល មុន ៗ ដដែល រហូត ដល់ ថ្ងៃ ទី ១៣ ខែមីនា ជនសង្ស័យ បាន ទៅ ជួប នាង ហើយ ប្រាប់ នាង ថា ទាល់តែ ទៅ ឆ្ពង់ នៅ ក្នុង ព្រៃ ទើប មាន ប្រសិទ្ធភាព ។ ពេល ឮ សម្តី នេះ នាង ក៏ យល់ ព្រមទៅ ឆ្ពង់ នៅ ក្នុង ព្រៃ ជាមួយ ជនសង្ស័យ ធ្វើ ឲ្យ មាន តម្រូវការ ផ្លូវភេទ ហើយ ជនសង្ស័យ ក៏ បាន រួម ភេទ ជាមួយនឹង នាង បាន ចំនួន ពីរ ដង ។
បន្ទាប់ មក ទៀត នាង តែងតែ ទៅ រួម ភេទ ជាមួយ គ្នា រហូត ដល់ ចុង ក្រោយ នៅ រសៀល ថ្ងៃ ទី ២១ ខែមីនា ជនសង្ស័យ បាន នាំ ខ្លួន ទៅ ក្នុង ព្រៃ រួម ភេទ បាន ម្តងទៀត ។ ក្រោយមក នាង បាន ទៅ ពិនិត្យ សុខភាព ជាមួយ បងស្រី របស់ នាង នៅ ឯ មន្ទីរពេទ្យ ហើយ គ្រូពេទ្យ ប្រាប់ ថា នាង មាន ផ្ទៃពោះ ហើយ ទើប នៅ ថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០១៩ នាង ក៏ មក ប្តឹង ទារជំងឺចិត្ត តែ ម្ដង ។
នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឈឹ ម ភ័ ត្រា បានឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន ប្រព្រឹត្ត ដូច ការ ចោទប្រកាន់ ខាងលើ នេះ មែន ក៏ ប៉ុន្តែ ដោយសារ តែ មានការ យល់ព្រម ពី ភាគី ខាង នាង ផង ដែរ ទើប លោក ហ៊ាន ធ្វើ យ៉ាង ដូច្នេះ ។ ជនសង្ស័យ បាន សារភាព ទៀត ថា កន្លង មក ខ្លួន ធ្លាប់ ជាប់ពន្ធនាគារ ចំនួន ជាង ៧ ឆ្នាំ ពី បទ ជាប់ចោទ ដូច ករណី ខាងលើ នេះ ដែរ និង ទើបតែ ចេញពី ពន្ធនាគារ នៅ ក្នុង ឆ្នាំ ២០១៨ នេះ ទេ ។
ក្រោយ ពី កសាង សំណុំរឿង ចប់ សព្វគ្រប់ សមត្ថកិច្ច ក៏ បញ្ជូន ជនសង្ស័យ ទៅ កាន់ ស្នងការ នគរបាល ខេត្ត ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ៕ប៊ុនរិទ្ធី