ប្តីឈ្លោះខឹងប្រពន្ធយកអាវុធច្នៃ (ដង្ហក់)បាញ់ចំចង្កេះរបួសធ្ងន់

0

(កំពង់ធំ)បី្តចិត្តឃោឃៅផឹកស្រាមោម៉ៅឈ្លោះទាស់សម្តីជាមួយប្រពន្ធឈានដល់ហិង្សាទាញយកអាវុធច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះរបួសធ្ងន់។

សមត្ថកិច្ចបានរាយការណ៍អោដឹងថា៖
អំពើហិង្សានេះប្រព្រឹត្តដោយសហព័ទ្ធឬអនីតិ សង្វាសជន កើត ឡើងនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះ ហុឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំត្រូវជាប្តីជនរងគ្រោះបានបង្កឡើងកាលពីថ្ងៃទី ២៩ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៩ៈ១៥ នាទី ។

ជនរងគ្រោះរបួសធ្ងន់មានព្រួញដង្ហក់ ជាប់ពោះត្រង់កន្តៀតក្អម ឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ ត្រូវបានសាច់ ញាតិ បញ្ជូនទៅមន្ទីរ​ពេទ្យខេត្តកំពង់ធំ។
រីឯជនសង្ស័យក្រោយធ្វើ​សកម្មភាពរួច
ទំលាក់ទុកអាវុធច្នៃចោលនៅកន្លែងកើតហេតុហើយរត់គេចខ្លួន បាត់ ។