ឯកឧត្តមបណ្ឌិត ពេជ្រ សោភ័ណ្ឌ ដឹកប្រតិភូក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព មុនឱកាសបុណ្យចូលឆ្នាំថ្មី

0

ព្រះវិហារ: ឯកឧត្តមបណ្ឌិត ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសីលាសាងសង់អគាសាលប្រជុំ ទំហំ១៣×៣០ម៉ែត្រ គ្រោងនិងចំណាយអស់ថវិកាប្រមាណជាង៤ម៉ឺនដុល្លា ពិធីធ្វើឡើងនៅក្នុងដំណើរចុះសួរសុខទុក្ខ និងយកមកនូវអំណោយសម្តេចទាំងធ្វេង ចែកជូនដល់នាយ ពលទាហានសម្ព័ន្ធមេត្រីភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា សឿន នាយរងសេនាធិការចំរុះ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានយ៉ាងច្រើនកុះក៏។

ឯកឧត្តមបណ្ឌិត ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសជាតិយើងមានការប្រែប្រួល រីកលូតលាស់ឥតឈប់ឈរ កំណើនសេដ្ឋកិច្ចជាតិមានការកើនឡើងធ្វើឲ្យកម្ពុជាចាកផុតពីប្រទេសក្រុមក្រីក្រ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងចំណោមជាង១៩០ប្រទេស នៅលើពិភពលោក ដែលកម្ពុជាឈរនៅលើលំដាប់លេខរៀងទី6។

ឯកឧត្តមលើកឡើងបន្តថានៅឆ្នាំ១៩៩៨ ចំណូលជាមធ្យមសរុបរបស់ពលរដ្ឋម្នាក់ម្នាក់ស្មើ២៥៣ដុល្លារ តែនៅឆ្នាំ២០១៨ កម្ពុជាប្រាក់ចំណូលជាតិសរុបរបស់ពលរដ្ឋម្នាក់ម្នាក់កើនទៅដល់១៥៤៨ដុល្លារ ដូចនេះធ្វើអោយអត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាធ្លាក់ចុះ។

ឯកឧត្តមបានបញ្ជាក់បន្តថា នៅឆ្នាំ២០៣០ កម្ពុជា នឹងក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ធ្វើឲ្យជីវភាពប្រជាជនកម្ពុជា កាន់តែមានជីវភាពល្អប្រសើរឡើង។ តាមផែនការយុទ្ធសាស្រ្តកំណែទម្រង់ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា អំណោយដែលនាំយកមកឧបត្ថម្ភ នាឱកាសនោះរួមមាន÷កំពតធំលេខ៣ថវិកា១លានរៀល ឧបត្ថម្ភកងពលតូចអន្តរាគមន៍លេខ៧ ថវិកា១លានរៀល ឧបត្ថម្ភមេបញ្ជាការរង១៧នាក់ ក្នុងម្នាក់ម្នាក់ថវិកា ២០ម៉ឺនរៀល នាយរងសេនាធិការ១០នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល មេបញ្ជាការវរសេនាតូច៤នាក់ ក្នុងម្នាក់ថវិកា៤០ម៉ឺនរៀល មេបញ្ជាការរងវរសេនាតូច១៥នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល កងកិត្តិយស ថវិកា១លានរៀលយុទ្ធជនម្នាក់ទទួលថវិកា១ម៉ឺនរៀល និងឧបត្ថមសម្ភារៈមានគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៧៕ សួនលីណា