ខេត្តកំពត៖ ព្រឹក.ថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំ ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យទីតាំង សាងសង់ខ្លោងទ្វារពហុកីឡដ្ឋានថ្មីដោយបែរមកចំរង្វង់មូលទុរេន។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៏ដូចខាងក្រោម៖-រដ្ឋបាលខេត្ត មានគម្រោងពង្រីងផ្លូវ មួយចំនួនដែលចេញពីរង្វង់មូលទុរេន ដើម្បីសម្រួលចរាចរក្នុងក្រុង។-ស្នើអភិបាលក្រុងកំពត ហាមឃាត់ និងបញ្ឈប់មិនឲ្យមានការលក់ដូរនៅជុំវិញពហុកីឡាដ្ឋាន ដើម្បីរក្សាសោភណ្ឌក្រុង ក៏ដូចជាត្រៀមរៀបចំ ពិធីកំពតសង្ក្រាន្ត និងបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់នេះ។-ស្នើ នាយខណ្ឌរដ្ឋបាលព្រៃឈើ កាប់ និងគាស់ដើមឈើមួយចំនួនទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារសាងសង់ក្លោងទ្វារថ្មីនេះ ក៏ដូចជា គម្រោងពង្រីកផ្លូវ ផងដែរ។





































