លោកឧត្តមសេនីយ៍ទោខូវ លីស្នងការនគរបាលខេត្តបានជួបសំណេះសំណាលសួរសុខទុក្ខនិងដាក់ទិសដៅអនុវត្តការងារនឹងចុះត្រួតពិនិត្យកន្លែងធ្វើការរបស់មន្ត្រីនគរបាលនៃអធិការដ្ឌាននគរបាលក្រុងកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩ នេះវេលាម៉ោង ១៥:០០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី​ក្នុងពិធីសំណេះសំណាល​ សាកសួរសុខទុក្ខ​ និងដាក់ទិសដៅអនុវត្តការងារ​ ព្រមទាំងត្រួតពិនិត្យកន្លែងធ្វេីការរបស់មន្ត្រីនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង​។

ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយ-នាយរងការិយាល័យបុគ្គលិក​ អធិការ-អធិការរង​ នាយ-នាយរងប៉ុស្តិ៍​ និងមន្ត្រីនគរបាលទាំងអស់សរុបចំនួន
៥៦នាក់ ស្រី៤នាក់។​ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ បានណែនាំអោយមន្ត្រីនគរបាលទាំងអស់ខិតខំពង្រីកនូវជំនាញផ្សេងៗ​ និងយកចិត្តទុកដាក់ក្នុងការងាររក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ​។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានឧបត្ថម្ភនូវថវិការ​ សម្ភារៈការិយាល័យ​ និងសម្ភារៈនគរបាលដល់អធិការដ្ឋាន និងបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំង៤ ដោយអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងទទួលបានថវិការ​ ៥០០,០០០៛​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗទទួលបាន​ ១០០,០០០៛ ផងដែរ៕គឹមសៀន