មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត សហការជាមួយកម្លាំងអធិការស្រុកគូលែនផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគ

0

ព្រះវិហារ៖  ក្រុមការងាររបស់ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ព្រះវិហារ បានសហការជាមួយកម្លាំង នៃអធិការនគរបាល ស្រុកគូលែន បានចុះការផ្សព្វផ្សាយនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋស្រុកគូលែន ដើម្បីឲ្យមានការយល់ដឹងពីច្បាប់ ក្នុងការបញ្ជាយានយន្ត ឲ្យស្របតាមនិតិវិធីច្បាប់ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅក្នុងមូលរដ្ឋាន។

ពិធីផ្សព្វផ្សាយនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានធ្វើឡើងនៅថ្ងៃទី១ខែមេសាឆ្នាំ២០១៩ ស្ថិតនៅ ឃុំថ្មីមួយ ស្រុកគូលែនមួយ និងមានការចូលរួមពីសំណាក់ អាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ធសរុបចំនួន២០០នាក់ស្រី៣០នាក់ ក្នុងនេះដែរក្រុមការងាររបស់មន្ទីរសារធារណៈដឹកជញ្ជូនខេត្តព្រះវិហារ បានបិទស្ទិកឃ័រ នៅតាមគោយន្តកន្ត្រៃចំនួន ១១៨គ្រឿង ដើម្បីជាចំណាំងផ្លាត ងាយស្រួលដល់អ្នករួមដំណើរ លើដងផ្លូវសាធារណៈ មានការប្រុងប្រយ័ត្ននៅពេលយប់។

ការផ្សព្វផ្សាយ គឺត្រូវបានចែកជូន  សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន០៥ក្បាល  និងសៀវភៅដែលបានអ្នកបើកបរម៉ូតូយល់ដឹងចំនួន៦០ក្បាល ខិតប័ណ្ណជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ ផ្ស ព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើបា្រស់ផ្លូវចំនួន៦០សន្លឹក  ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗចំនួន០៥ផ្ទាំង៥ ស្ទឹកឃ័រគោយន្តកន្ត្រៃចំនួន៤០០សន្លឹកក្នុងនោះប្រគល់ជូនលោកមេភូមិ ទាំងប្រាំក្នុងមូយមួយភូមិទទួលបានស្ទឹក​ឃ័រ១00សន្លឹកសម្រាប់បិទជូនប្រជាពលរដ្ឋដែលមិនបានចូលរួមស្តាប់ក្រុមការសាធារការខេត្តព្រះវិហារបានបិទស្ទិកឃ័រគោយន្តដល់ឃុំគូលែនត្បូងនិងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋស្រុកគូលែនស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកអោយបានយល់ច្បាស់។  ដោយ សែម ឡុំ