អ្នកបើកបរម៉ូតូមិនប្រុងប្រយ័ត្ន បុករថយន្តបែនដឹកថ្ ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងក្នុងស្រុករលាប្អៀរ

0

ខេត្តកំពង់ឆ្នាំង:កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៩ វេលា ១៧.៣០ នាទី នៅបណ្ដោយផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ៧២.៧៣ ចំណុចមុខមណ្ឌលស្ត្រី ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ០១ គ្រឿង ម៉ាក FUSO ពណ៌ត្រីអី( ប្រភេទបែនដឹកថ្ម ) ពាក់ផ្លាកលេខ ខេមរភូមិន្ទ02.3.0073 បើកបរដោយឈ្មោះ រស់ សំណាង ភេទប្រុសអាយុ ២៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើង ទៅត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាម៉ូតូ ០១ គ្រឿងទៀតម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1F-3108 ពីក្រោយ ក្នុងដំណើរស្របទិសគ្នា បណ្ដាលអោយស្ត្រីម្នាក់បានស្លាប់ នៅកន្លែងកើតហេតុនិងរងរបួសមនុស្សម្នាក់រងរបួសធ្ងន់។
-1/ ឈ្មោះ ឆាយ សុគីន ភេទប្រុសអាយុ៣៦ ឆ្នាំរស់នៅភូមិ ពារាជ្យ ឃុំសេដ្ឋីស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្ននេះអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់បញ្ជូនទៅ សង្គ្រោះបន្ទាន់នៅនៅមន្ទីរពេទ្យផងដែរ( ប្ដី)
-2/-ឈ្មោះ រិទ្ធ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាអ្នកបើកបរម៉ូតូ បានស្លាប់នៅកន្លែងកើតហេតុ ខូចខាតម៉ូតូ០១គ្រឿងស្រាល រថយន្ត ០១ គ្រឿងស្រាល ។

ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានចុះរត់ គេចខ្លួន បាត់ស្រមោលតែត្រូវបានកំលាំងសមត្តកិច្ចជំនាញសហការជាមួយប្រជាការពារភូមិស្ទាក់ចាប់បាន អ្នកបើកបររថយន្ត ម្នាក់ យកមកសាកសួរបំភ្លឺ និង កសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។