ស្រវឹងស្រា​ដេក​សណ្តប់​បាវ​នៅលើ​ចិញ្ចើម​ផ្លូវ​បង្កកា​រ​ភ្ញាក់ផ្អើ់ល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​មិនអាច​ធ្វើដំណើរ​បន្ត​ទៅមុខ​ទៀត ក៏​បាន​ដេក​នៅ​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ​ជួល ធឿន សុខា ដោយ​យក​បាវ​ធ្វើជា​ភួយ​សណ្តប់​ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្រោះ​ស្មានថា​ជា​សាកសព​ដែល​គេ​សម្លាប់​ច្រក​បាវ​យក​មក​ប្លុង​

ចោល ។ ហេតុការណ៍​ដែល គួរឱ្យ​ហួសចិត្ត​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង ៤០​នាទី​យប់ ថ្ងៃទី ០៣ កក្កដា ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​នៅ​ធឿន សុខា តាមផ្លូ​វវេងស្រេង  ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​និង​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​គឺ​គេ​ឃើញ​បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់​បាន​ធ្វើដំណើរ​តាម​ផ្លូវវេង​ស្រេង ក្នុង​ទិសដៅ​ពី​កើត​មក​លិច នៅពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ដោយសារ​តែ​ស្រវឹង​ទន់​ដៃ​ជើង​ខ្លាំង​ពេក​ទើប​បុរស​នេះ​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​។ ពេល​នោះ​បុរស​ខាងលើ​បាន​ដេក​និង​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះជួល​ហើយ​យក​បាវ មក​សណ្តប់ពីលើ​ខ្លួនប្រាណ ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ ដោយ​ស្មាន​តែ​ជា​សាកសព​ដែល​គេ​សម្លាប់ចោល ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​ទូរ​សព្ទ័​ឱ្យ​សមត្ថកិច្ច​មក​ជួយ​អន្តរាគ​ម​ន៏​។​
​ពេល​សមត្ថកិច្ច​មក​ដល់ ធ្វើ​ការត្រួតពិនិត្យ​ទើប​ដឹងថា ជា​មុស្ស​ស្រវឹងស្រា ហើយ​ពេលនេះ សមត្ថកិច្ច​ក៏​បាន​ក៏​បាន​ដាស់​ដើម្បី​ឱ្យ​បុរស​នេះ​ទៅ​ដេក​នៅ​ផ្ទះ​តែ​បុស​នេះ​នៅ​តែ​ក្រាញននៀល​ដដែល ដូច្នេះ​សមត្ថកិច្ច​ក៍​ទាញ​បុស​នេះ​មក​ចិញ្ចើមផ្លូវ​ជៀសវាង​គ្រោះថ្នាក់៕

1 2