ម៉ូតូហុងដាC125 ប្រលះគោយន្តកន្ត្រៃយ៍ពីក្រោយ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខូចខាតម៉ូតូ០១គ្រឿង

0

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើត ឡើងនៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៤០នាទីលើកំណាត់ផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគោយន្តកន្រ្តៃយ៍ពីក្រោយក្នុងដំណេីរស្របទិសគ្នាពីជេីងទៅត្បូងបណ្តាលអោយស្លាប់០១នាក់(ប្រុស) របួសធ្ងន់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ៖ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ព្រីងទុំ ពាក់ផ្លាកលេខ កំពង់ធំ1K.4623បេីកបរដោយឈ្មោះ ប្រាក់ ប្រុសពៅ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរសួរស្តី ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៏-សន្ទុក)(មិនពាក់មួកសុវត្ថិភាព)(មុខរបរជាងប៉ះកង់ឡាន)។ អ្នករួមដំណេីរឈ្មោះ ស្រាន់ ភេទប្រុសអាយុ ១៣ឆ្នាំ នៅភូមិ/ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)(មុខរបរសិស្ស)។

អ្នកបើកបរនិង គោយន្តកន្រ្តៃយ៍មិនស្គាល់អត្តសញ្ញាណ(បេីកគេចខ្លួនបាត់)។
វត្ថុតាង ម៉ូតូ០១គ្រឿងយកមករក្សាទុកនៅអធិការរដ្ឋានការរដ្ឋាននគរបាលស្រុកបារាយណ៏។
មូលហេតុជាបឋមបង្កដោយគោយន្តកន្រ្តៃយ៍គ្មានភ្លេីងនិងចំណាំងផ្លាតខាងក្រោយ។ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីយ៍៕