កំពង់ឆ្នាំងះនៅយប់ថ្ងៃទី 4 ខែមេសាឆ្នាំ 2019 វេលាម៉ោង 8 -7នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវបំបែកជាបួនឋិតនៅក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងរវាងរថយន្តព្រូសពណ៌ទឹកប្រាក់ 1 គ្រឿងបានបុកនឹងរម៉កម៉ូតូកង់បីបណ្ដាលឱ្យក្រឡាប់និងរបួសធ្ងន់មនុស្សចំនួន2នាក់។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឌកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្តព្រូសបើកបរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនដល់ចំណុចកើតហេតុខាងលើអ្នកបើកបររ៉ឺម៉កកង់បីឃើញដូច្នេះក៏បើករេចង្កូតគេចមិនផុតបណ្ដាលឱ្យរថយន្តព្រូសបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យក្រឡាប់រងរបួសមនុស្សចំនួន 2 នាក់តែម្តង។
ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចចរាចរណ៍នគរបាលក្រុងកំពង់ឆ្នាំងចុះមកធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ផងដែរ។ចំណែកឯរថយន្តនិងម៉ូតូរ៉ុម៉កកង់បីត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងរងចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។





































