ផ្ទុះសេខ្សែភ្លើងឆេះផ្ទះពលរដ្ន២ខ្នងនិងទ្រព្យសម្បត្តិមួយចំនួនខ្ទេចខ្ទីក្លាយជាផេះ

0

ខេត្តសៀមរាប ៖ ផ្ទះចំនួន២ខ្នងរបស់ពលរដ្ឋ២គ្រួសារដែលសាងសង់លើដីចំណីផ្លូវ១៥ម៉ែត្រ ឈើលើថ្មក្រោម ត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងបន្សល់ តែគំនរផេះផង់តែប៉ុណ្ណោះ។ហេតុការណ៍បង្កអគ្គីភ័យឆាបឆេះផ្ទះនេះ ស្ថិតនៅសហគមន៍ខាងកើត (លើដីចំណីផ្លូវ១៥m) ក្រុមទី១៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កើតហេតុនៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ០៤និង៣០នាទីទាបភ្លឺ ។
តាមសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍អគ្គីភ័យនេះបណ្តាលអោយរងការខូចខាត ផ្ទះចំនួន០២ ខ្នងផ្ទះ មាន០២គ្រួសារ:
០១-ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីថ្មប្រក់ស័ង្កសី ទំហំ ប្រវែង០៥x១០m ម៉ូតូមួយគ្រឿងម៉ាកសង់០១៥ ពណ៌ខ្មៅ,លុយដុល្លារ ១០០០$ លុយខ្មែរ១៨លានរៀល,តុសាឡុងឈើមួយឈុត,គ្រែដេកចំនួន០៣, ពួក០២,កៅអីតុក្កតា ២០,ទូដាក់ខោអាវចំនួន០៣,ទូរទស្សន៍០២គ្រឿង ខោអាវ+ឯកសារ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល ១៣៥០០$ ។
ទី០២-ឈ្មោះ ប៉ាត សូត្រ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីឈើលើ ថ្មក្រោមប្រក់ស័ង្កសី ទំហំប្រវែង០៦x០៩m ទូរដាក់ខោអាវចំនួន ០២,ម៉ាស៊ីនដេរចំនួន០៣ គ្រឿង,ធុងទឹកកកធំចំនួន០១, ខោអាវ+ ឯកសារ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួន សរុបជាទឹកប្រាក់ប្រហែល២៥០០$ ។
ក្នុងនោះដែររថយន្តសង្គ្រោះពន្លត់អគ្គីភ័យចំនួន០៣គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តក៍បានមកជួយពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ហើយបានគ្រប់គ្រងស្ថានការចប់ជាស្ថាបពរនៅវេលាម៉ោង០៦និង០០នាទី ព្រឹក។តាមសមត្ថកិច្ចថាមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើងគឺដោតកង្ហារចោលរហូតក្តៅឆេះតែម្តង)។ទោះជាយ៉ាងណាក៍ដោយមជ្ឈដ្ឋានសង្គមស្នើអោយអាជ្ញាធរមេត្តារៀបរយសំណង់អានាធិបេត្យអោយអស់ពីលើចំណីផ្លូវ ដែលធ្វើអោយសណ្តាប់ ធ្នាប់សារធារណះមានភាពរញ៉េរញ៉ៃ ៕ប៊ុនរិទ្ធី ព័ត៍មាន លំអិត