បែកធ្លាយ​រឿង​រកាំរ​កុះ​និង​ការអនុវត្តន៍​មិន​ប្រក​តី​របស់​ការិយាល័យ ពេទ្យសត្វ​ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ​៖ រឿងរ៉ាវ​អាស្រូវ​របស់​ការិយាល័យ​ពេទ្យសត្វ​ខេត្តកំពង់ធំ ប្រៀបបាន​ទៅនឹង​ដំបៅ​ចោះ​ជ័រ ដែល​បាន​បង្ករ ឡើង​ពី​មន្ត្រី​ពេទ្យ​សត្វស្រុក​មួយចំនួន បានធ្វើ​ព្យុះភ្លៀង បក្សពួកនិយម បង្ករ​ភាព​ក្តៅក្រហាយ​ដល់​អជីវ​ករ កាប់​គោ កាប់​ជ្រូក និង​ម្ចាស់​សត្តឃាត ។​ ​ជាក់ស្តែង​ក្នុង​រយះពេល​ថ្មីៗ​កន្លងមកនេះ ថ្នាក់ដឹកនាំ​ការិយាល័យ​កសិកម្ម​ស្រុក ទាំង​៨​ស្រុក បាន​ឯកភាព​ចុះហត្ថលេខា ប្តឹង​ឲ្យ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ លោក ណែវ ចំរើន ប្រធាន​ផ្នែក​ផលិតកម្ម និង បស្សុព្យាបាល​ស្រុក​ស្ទោង មូលហេតុ​មាន​អជីវ​ករ ពិឃាត​សត្ត សក់​សាច់ ក្នុង​ស្រុង​ស្ទោង បាន​ប្តឹង​លោក ណែវ ចំរើន ទៅ​អាជ្ញាធរ​ខេត្តកំពង់ធំ សុំ​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្តូរ​ចេញពី​ស្រុក​ស្ទោង រហូតដល់​រដ្ឋបាលខេត្ត​កំពង់ ធំ​បានចេញ​លិខិត​លេខ ៥២៥ ស​.​ជ​.​ណ ដើម្បី​ព្រមាន​ចំពោះ​លោក ណែវ ចំរើន តែ​ផ្ទុយទៅវិញ​បែរជា​មានការ ឃុបឃិត​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ការិយាល័យ​ពេទ្យ​ខេត្ត បាន​ប្រ​ពឹ​ត្ត​អំពើពុករលួយ ដោយ​កំណត់​ឲ្យ​អជីវ​ក​បង់ប្រាក់ លើសពី​ប្រកាស​រួម​លេខ ១០១៣ ស្តីពី​សេវាសាធារណៈ ។​ ​

លុះ​ថ្មីៗ​នេះ​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ម៉ក់ យុទ្ធនា បាន​អនុវត្តន៍​តាម​ប្រកាស់ លេខ​៣១៧​ស្តីពី រចនា​ស​ម្ព័​ន្ឋ​ផ្នែក​ចំណុះ​ឲ្យ​ការិយាល័យ​កសិកម្ម ស្រុក ក្រុង និង​មានការ​ណែនាំ ពី​ក្រុមអធិការកិច្ច​ក្រសួងកសិកម្ម បានចេញ​លិខិត​បង្គាប់ការ លេខ ៣២៨​មសិ​ក​.​ខ​.​លបក ក្នុងន័យ​សម្រេច ផ្លាស់ប្តូរ លោក ណែវ ចំរើន ពី​ស្រុក​ស្ទោង មកជា​ប្រធាន​ផ្នែក​ផលិតកម្ម វិញ ដោយ​ឲ្យ​លោក លឹម ឆេង ជា​ប្រធាន​ផ្នែក​ពេទ្យ​សត្វស្រុក​ស្ទោង ចំណុះ​ការិយាល័យ​កសិកម្ម​ស្រុក​ស្ទោង ។​ ​

តែ​បែរជា​លោក ឈួ គឹម​ធី អនុប្រធាន​ការិយាល័យ បសុព្យាបាល ខេត្តកំពង់ធំ មិន​ព្រម​គោរព និង​អនុវត្តន៍ តាម​លិខិត​បង្គាប់ការ ៣២៨​មសិ​ក​.​ខ​.​លបក របស់​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ ថែមទាំង​បាន​ញុះ​ញ៉​ង់ ឲ្យ​មន្ត្រី ចំនួន​១៧​រូប ឲ្យ​ផ្តិត​ស្នាម​មេដៃ​បដិសេធ លិខិត​បង្គាប់ការ​៣២៨​មសិ​ក​.​ខ​.​លបក ប៉ុន្តែ​សកម្មភាព​មន្ត្រី​ទាំង ១៧ រូប​ខាងលើ បាន​អនុវត្តន៍​តាម​ការណែនាំ​របស់​លិខិត​បង្គាប់ការ ដោយបាន​ចុះ​ប្រចាំការ​តាម​មូលដ្ឋាន ស្រុក​ក្រុង ដោយ​ពុំមាន​ការជំទាស់​។ ក្នុងនោះដែរ​លិខិត​លេខ​ពិសេស របស់​ការិយាល័យ កសិកម្ម​ស្រុក ក្រុង ចំណុះ​ឲ្យ​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ នាំគ្នា​ឯកភាព​លើ​លិខិត​បង្គាប់ការ លេខ ៣២៨ ។​ ​

ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែលមាន​ការ​ញ៉ុះ​ញ៉​ង់ ឲ្យ​មន្ត្រី​ទាំង​១៧​រូប​ប្តឹងតវ៉ា​ជំទាស់​លិខិត​បង្គាប់ ការ​របស់​មន្ទីរ​កសិក​ម្ម​ខេត្ត​ធំ ក៏​ដោយសារតែ​លោក ឈួ គឹម​ធី បាត់បង់​មន្ត្រី​ក្នុងការ​គ្រប់​គ្រង់​របស់ខ្លួន​ដល់ ទៅ​១៩​នាក់ ដោយ​មន្ត្រី​ទាំងនោះ​ត្រូវបាន​គ្រប់គ្រង​ដោយ ការិយាល័យ​កសិកម្ម​ស្រុក ក្រុង​ទាំង​៨ ថែមទាំង បាត់បង់​ការជឿជាក់ និង​ចំណូល​រសាត់​ចេញពី​ដៃ​។​ ​ < 20140609_050644 20140619_185443 20140704_170904 20140608_200117