ឯកឧត្តម កែន សត្ថា អភិបាល​ ខេត្តកែប និងឯកឧត្តម​ សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្តកែប ទទួលជួបសម្ដែងការគួសមប្រតិភូខេត្តគៀងយ៉ាង អញ្ជើញមកជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តកែប៖​ នៅព្រឹកថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០១៩​ គណៈប្រតិភូខេត្តគៀងយ៉ាង ដឹកនាំដោយលោកជំទាវ ដាំង ង្វៀតអែម អនុលេខាធិការគណកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រិក្សាប្រជាជនខេត្តគៀងយ៉ាង អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ​ និងជូនពរថ្នាក់ដឹកនាំ​ មន្រ្តីរាជការទូទាំងខេត្តកែប​ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលឈានមកដល់នាពេលខាងមុខនេះ នៅសាលប្រជុំសាលាខេត្តកែប។

ក្នុងជំនួបស្វាគមន៍នេះ​ ឯកឧត្តម កែន សត្ថា​អភិបាល​ នៃគណអភិបាលខេត្ត​ បានមានប្រសាសន៍ថា​ ការអញ្ជើញមកជូនពរនាពេលនេះពិតជាមានសារៈសំខាន់ ក្នុងន័យដើម្បីរិតចំណងសាមគ្គីភាពឲ្យកាន់តែស្អិតល្មួត រវាងខេត្តកែប និងខេត្តគៀងយ៉ាង ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អនិងគ្នា​ ។​ ទន្ទឹមនេះដែរ កិច្ចសហប្រតិបត្តិការការពារសន្តិសុខតាមបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរជាសាច់ញាតិ បងប្អូន បានសួរសុខទុក្ខគ្នា និងប្រកបរបររកស៊ី មានភាពសុខសាន្ត និងរីកចម្រើនជាលំដាប់។

ការទទួលជួបគណៈប្រតិភូខេត្តគៀងយ៉ាង នាព្រឹកនេះ ក៏មានវត្តមានអញ្ជើញចូលរួមដោយ​ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ៕