ហេតុតែក្រីក្រពេកក្មេង៣នាក់ជាបងប្អូនបង្កើតទៅរកខ្យងនៅក្នុងស្រែស្រាប់តែមានភ្លៀងក្មេងត្រូវរន្ទះបាញ់ពេលបញ្ជូនទៅដល់មន្ទីពេទ្យស្លាប់១នាក់និងបង្រ្គោះបន្ទាន់២នាក់

0

ខេត្តបន្ទាយមានជ័យក្រុមគ្រួសារមួយហេតុតែក្រីក្រពេកនាំបងប្អូន៣នាក់ជាបងប្អូនបង្កើតនិងគ្នាទៅរកខ្យងនៅក្នុងស្រែស្រាប់តែមានភ្លៀងខ្លាំងអមទៅដោយខ្យល់កន្ត្រាក់ស្រាប់តែក្មេងទាំង៣នាក់ត្រូវរន្ទះបាញ់ស្របពេលនោះត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅដល់មន្ទីពេទ្យដោយសារតែអាការះធ្ងន់ពេកស្លាប់១នាក់និងបង្រ្គោះបន្ទាន់២នាក់នៅវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែមេសា ២០១៩ នៅចំណបឹងអាគោ ភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោករ័ត្ន ដាសីុណង់អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាជនរងគ្រោះស្លាប់ម្នាក់មានឈ្មោះភៀន សូរិយា ស្រី អាយុ ១០ឆ្នាំ
ពេលបញ្ជូនដល់មន្ទីពេទ្យចំណែកអ្នករងរបួសកំពង់សង្គ្រោះបន្ទាន់មានឈ្មោះម៉ៅ សុឃីម ប្រុស អាយុ១៦ឆ្នាំ ម៉ៅ វិចិត្រ ប្រុស អាយុ១៩ឆ្នាំទាំង៣នាក់នេះជាបងប្អូនបង្កើតនិងគ្នារស់នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកលោករ័ត្ន ដាសីុណង់បានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះនៅម៉ោង១រសៀលក្មេងទាំង៣បាននាំគ្នាទៅរាងខ្យងនៅម្តុំវាលស្រែសាយសាម៉នស្របពេលនោះមានភ្លៀងធ្លាក់១មេយ៉ាងធំអមទៅដោយខ្យល់កន្ត្រាក់ពេលនោះក្មេងទាំង៣នាក់បាននាំគ្នារត់សំដៅមកផ្ទះរត់មកដល់ពាក់កណ្តាលផ្លូវស្រាប់ត្រូវរន្ទះបាញ់ចំទាំង៣នាក់ពេលនោះមានអ្នកធ្វើស្រែនៅទីនោះជួយដឹកក្មេងរងគ្រោះទាំង៣នាក់បញ្ជូនទៅមន្ទីពេទ្យខេត្ត មិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់តែអកុសលក្មេងស្រីរបួសធ្ងន់ពេកមិនអាជួយសង្គ្រោះបានក៏ស្លាប់ទៅចំណែក២នាក់ទៀតគ្រូពេទ្យកំពង់ជួយសង្គ្រោះបន្ទាន់។លោករ័ត្នដាសីុណង់បានបញ្ជាក់ឲ្យដឹងទៀតថាសពក្មេងស្រីត្រូវបានក្រុមគ្រួសាររៀបចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីហើយចំណែកក្មេង២នាក់ទៀតមិនដឹងថាអាចជួយសង្គ្រោះបានរឺយ៉ាងនោះទេចាំមើងបន្តទៅទៀត៕