ខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធ រួមជាអាជីវករក្នុងខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខនិងនាំយកអំណោយ ចែកជូនយោធាក្នុងកងអនុសេនាធំលេខ៣ ផ្នែកសឹករងស្រុកស្វាយចេក ដែលឈរជើងស្ថិកនៅភូមិក្លឹង ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ក្នុងការចុះសួរសុខទុក្ខដល់យោធានោះលោកលីសារីបានពាំនាំនូវការផ្តាំ ផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឪកាសបុណ្យចូលឆ្នាំជិតចូលមកដល់និងជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុតផងដែរ។លោកលីសារីបានបញ្ជាក់ឲ្យដឹងទៀតថាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូម
សម្តែងនៅការ កោតសរសើរចំពោះកងកម្លាំងកងអនុសេនាធំលេខ៣ ផ្នែកសឹករងស្រុកស្វាយចេកដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។លោកលីសារីបានមានមតិផ្តាំផ្ញើដល់កង
កម្លាំងយោធាទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជាក្នុងនាមកងកម្លាំងប្រដាប់អាវុធក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្រប ច្បាប់។ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែនត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធារ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ជាដើម។
ជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខលោកលីសារីនិងអាជីករបាននាំមកនូវអំណោយកងអនុសេនាធំលេខ៣ ផ្នែកសឹករងស្រុកស្វាយចេករួមមាន អង្ករទឹកក្រូច ស្រាបៀ ទឹកសុទ្ធ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ និងថវិការមួយចំនួនផងដែរ៕